អំពីជំងឺមហារីក

  1. 3 March 2023

    មហារីកសួត

    ទិដ្ឋភាពទូទៅ  ជំងឺមហារីកសួត ជាមហារីកដែលជួបញឹកញាប់ ដែលមានដល់ 2.21 លានករណីថ្មី ទូទាំងពិភពលោក ក្នុងឆ្នាំ2020។ រោគសញ្ញា ជាធម្មតា មនុស្សដែលមានជំងឺមហារីកសួតដំណាក់កាលដំបូងមិនបង្ហាញរោគសញ្ញានោះទេ។ ទោះជាយ៉ាងណានៅពេលដែលជំងឺរាលដាល រោគសញ្ញាក្រោមអាចមានដូចជា៖  ក្អករ៉ាំរ៉ៃ (ក្អកស្ងួត ឬមានស្លេស)  បញ្ហានៃការដកដង្ហើមដូចជាហត់  សំលេងដង្ហើមលឺដូចហួច  ឈឺ​ទ្រូង  ក្អួតលាយឈាម  សំលេងស្អក  មានការឆ្លងមេរោគនៅសួតញឹកញាប់ ដូចជាជំងឺរលាកសួត  ទន់ខ្សោយ ឬការអស់កម្លាំង  ស្រកទម្ងន់ដោយគ្មានមូលហេតុ ​មានជំងឺជាច្រើនផ្សេងទៀតដែលមានរោគសញ្ញាដូចគ្នាទៅនឹងរោគសញ្ញាខាងលើ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា? ប្រសិនបើលោកអ្នកមានអាការៈនិងរោគសញ្ញាដែលគួរឲ្យបារម្ភ សូមទៅជួបវេជ្ជបណ្ឌិត​ភ្លាម ដើម្បីពិនិត្យអំពីមូលហេតុនានា ដែលបណ្តាលឲ្យមានអាការៈ និងរោគសញ្ញានោះជាមុនសិន។ Cambodia Cancer កត្តាហានិភ័យ មូលហេតុជាក់លាក់នៃជំងឺមហារីកសួតមិនត្រូវបានស្គាល់នោះទេ។ ទោះជាយ៉ាងណា មានកត្តាមួយចំនួនដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីកសួត៖  ការជក់បារី ​​ សារធាតុពុល និងភាពក្រខ្វក់នៃបរិស្ថាន​ អាយុកាន់តែចាស់ ហានិភ័យនៃជំងឺមហារីកសួតកាន់តែខ្ពស់​​ ប្រវត្តិគ្រួសារ - អ្នកដែលមានប្រវត្តិនៃជំងឺមហារីកសួត លើឪពុកម្តាយ និងបងប្អូនគឺមានហានិភ័យខ្ពស់នៃជំងឺមហារីកសួតបើប្រៀបធៀបជាមួយអ្នកដែលមិនមានប្រវត្តិកើតជំងឺនេះក្នុងគ្រួសារ បើទោះបីជាពួកគេមិនជក់បារីក៏ដោយ។ ការព្យាបាលជំងឺមហារីកសួត ជម្រើសនៃការព្យាបាលអាស្រ័យជាសំខាន់លើទីតាំង ទំហំ និងដំណាក់កាលនៃជំងឺមហារីកសួត។ ស្ថានភាពផ្លូវចិត្ត និងសុខភាពរបស់អ្នកជំងឺ ដែរដែលគួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ៖  ការវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម ប្រើប្រាស់កាំរស្មីអ៊ិច ការព្យាបាលដោយថ្នាំគីមី 

    1034

  2. 23 February 2023

    មហារីកមាត់ស្បូន

    មហារីកមហារីកមាត់ស្បូន ជាមហារីកកើតឡើងញឹកញាប់លំដាប់ទី ២ បន្ទាប់ពីមហារីកសុដន់ ចំពោះស្ត្រីនៅកម្ពុជា (យោងតាម Globo can 2020) ។ វាអាចការពារបានដោយការចាក់វ៉ាក់សាំងប្រឆាំងមេរោគ HPV និងការតាមដានញឹកញាប់ជាមួយគ្រូពេទ្យជំនាញ។ មហារីកមាត់ស្បូនដំណាក់កាលដំបូងៗ មានអត្រាជាសះស្បើយខ្ពស់ បើបានព្យាបាលតាមបច្ចេកទេស។  រោគសញ្ញា ជាធម្មតា មហារីកមាត់ស្បូនច្រើនកើតលើស្ត្រីវ័យលើសពី35ឆ្នាំឡើង។ រោគសញ្ញានៃមហារីកមាត់ស្បូនរួមមាន ៖ ធ្លាក់ឈាមតាមទ្វារមាស  មករដូវយូរថ្ងៃ ឬធ្លាក់ច្រើន  ឈឺ ឬធ្លាក់ឈាម ពេលរួមភេទ  ឈឺក្នុងអាងត្រគៀក  ធ្លាក់ស ឬ ធ្លាក់ឈាមក្រោយអស់រដូវ....។ ​មានជំងឺជាច្រើនផ្សេងទៀតដែលមានរោគសញ្ញាដូចគ្នាទៅនឹងរោគសញ្ញាខាងលើ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។​ ជៀសវាងការប្រើប្រាស់អាហារបំប៉ន ឬឱសថដែលមិនមានការណែនាំពីឱសថការី ឬវេជ្ជបណ្ឌិត ដែលនាំឲ្យយឺតយ៉ាវដល់ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល។ តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា? ប្រសិនបើលោកអ្នកមានអាការៈនិងរោគសញ្ញាដែលគួរឲ្យបារម្ភ សូមទៅជួបវេជ្ជបណ្ឌិត​ភ្លាម ដើម្បីពិនិត្យអំពីមូលហេតុនានា ដែលបណ្តាលឲ្យមានអាការៈ និងរោគសញ្ញានោះជាមុនសិន។ Cambodia Cancer កត្តាហានិភ័យ កត្តាផ្សេងទៀតដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូនរួមមាន៖ ការជក់បារី  មានកូនលើសពី ៥ នាក់ជាពិសេសនៅវ័យក្មេង  ប្រព័ន្ធភាពស៊ាំចុះខ្សោយ  ការឆ្លងជំងឺកាមរោគផ្សេងៗទៀតដូចជាជំងឺប្រមេះទឹកបាយរោគស្វាយនិងអេដស៍បង្កើនហានិភ័យនៃវីរុស papillomaviruses (HPV) ។  ម្តាយប្រើថ្នាំអរម៉ូន diethylstilbestrol (DES) នៅពេលមានផ្ទៃពោះ ដោយហេតុនេះបង្កើនហានិភ័យរបស់កុមារក្នុងការវិវត្តទៅជាជំងឺមហារីកមាត់ស្បូននៅពេលក្រោយ។ ការប្រើថ្នាំពន្យារកំណើតរយៈពេលជាង ៥ ឆ្នាំ  មានដៃគូរួមភេទច្រើន។ ការព្យាបាលជំងឺមហារីកមាត់ស្បូន ជម្រើសនៃការព្យាបាលអាស្រ័យជាសំខាន់លើទីតាំង ទំហំ និងដំណាក់កាលនៃជំងឺមហារីកស្បូនមានដូចជា៖ ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ)  ការចាក់ថ្នាំគីមី  ការវះកាត់

    513

  3. 18 May 2022

    ស្វែងយល់ពី ជំងឺមហារីកលំពែង

    ទិដ្ឋភាពទូទៅ លំពែងគឺជាសរីរាង្គមួយនៅក្នុងពោះ ដែលស្ថិតនៅក្រោមក្រពះបន្តិច វាមានតួនាទីបញ្ចេញអង់សុីមសម្រាប់រំលាយអាហារ និងអរម៉ូនសម្រាប់គ្រប់គ្រងជាតិស្ករ។មហារីកលំពែង ជាប្រភេទមហារីកដែលកើតឡើងញឹកញាប់កម្រិតមធ្យមនៅក្នុងប្រទេសកម្ពុជា ពោលគឺមានប្រមាណ 172 ករណីថ្មី យោងតាមស្ថិតិ Globocan ចុះផ្សាយឆ្នាំ២០២០។ រោគសញ្ញា រោគសញ្ញាមហារីកលំពែងជាទូទៅ មានរោគសញ្ញាដូចជា : ឈឺពោះតំបន់ចុងដង្ហើម ចាក់ទៅក្រោយខ្នង អត់ឃ្លានអាហារ ស្រកគីឡូ លឿងស្បែក លឿងភ្នែក លាមកពណ៍សស្រាល ទឹកនោមពណ៍ក្រម៉ៅ រមាស់ស្បែក អស់កម្លាំង ល្ហិតល្ហៃ លេចចេញជំងឺទឹកនោមផ្អែម​​​។ Cambodia Cancer ជំងឺមហារីកលំពែង មានអត្រារស់រានបាន៥ឆ្នាំ ត្រឹមតែ5-10% តែប៉ុណ្នោះ។សូមពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺមហារីក បើមានករណីសង្ស័យពីជំងឺមហារីក ដើម្បីទទួលការវាយតម្លៃ និងព្យាបាលទៅតាមបច្ចេកទេស។ សូមកុំរង់ចាំដល់ស្ថានភាពជំងឺធ្លាក់ដល់កម្រិតធ្ងន់ ព្រោះថាការព្យាបាលជំងឺនៅដំណាក់កាលដំបូងអាចជួយបង្កើនអាត្រាជោគជ័យបានយ៉ាងច្រើន។

    2

    1620

  4. 28 March 2022

    មហារីកពោះវៀនធំ និងរន្ធគូទ

    ទិដ្ឋភាពទូទៅបើតាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជាឆ្នាំ២០២០ ជំងឺមហារីកពោះវៀនធំនិងរន្ធគូទ គឺជា ជំងឺមហារីក ដែលកើតឡើងច្រើន​ ចំណាត់ថ្នាក់ទី៤ នៅប្រទេសកម្ពុជា​ ហើយជាជំងឺមហារីកដែលកើតច្រើនចំណាត់ថ្នាក់ទី៣ចំពោះបុរស និងចំណាត់ថ្នាក់ទី៤ដែលកើតច្រើនចំពោះស្ត្រីនៅប្រទេសកម្ពុជាយើងផងដែរ (យោងតាម Global Cancer Observatory 2020) Cambodia Cancer រោគសញ្ញាជំងឺមហារីកពោះវៀនធំ និងរន្ធគូទ មានរោគសញ្ញាដូចជា រាកមានឈាម លាមករួចតូច ឈឺចុកពោះ ល្ហិតល្ហៃអស់កម្លាំង ស្រកទំងន់ ជាដើម។ Cambodia Cancer កត្តាហានិភ័យ កត្តាដែលនាំឲ្យមានជំងឺមហារីកពោះវៀនធំ និងរន្ធគូទ មានដូចជា ការពិសារស្រា ជក់បារី ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីក វ័យចំណាស់ ពិសារម្ហូបដុតរឺខ្លោច ល។ Cambodia Cancer ការការពារការការពារកុំឲ្យមានជំងឺមហារីកពោះវៀនធំ និងរន្ធគូទមានដូចជា កុំពិសារស្រា កុំពិសារអាហារដុតរឺខ្លោច កុំជក់បារី ត្រូវហាត់ប្រាណជាប្រចាំ និងបរិភោគអាហារមានជីវជាតិនិងល្អសម្រាប់សុខភាព ការព្យាបាល ជម្រើសនៃការព្យាបាលជំងឺមហារីកពោះវៀនធំ និងរន្ធគូទ ការវះកាត់ ការប្រើប្រាស់ថ្នាំគីមី (Chemotherapy) ការព្យាបាលដោយកាំរស្មី (Radiotherapy)

    2

    1470

  5. 23 March 2022

    មហារីកក្រពះ

    ទិដ្ឋភាពទូទៅ មហារីកក្រពះគឺជាជំងឺមហារីកមួយប្រភេទដែលចាប់ផ្តើមកើតនៅផ្នែកណាមួយនៃក្រពះ​​ និងអាចរាលដាលទៅសរីរាង្គផ្សេងទៀតផងដែរដូចជា ថ្លើម លំពែង ពោះវៀន សួត ជាដើម។ ​បើ​​តាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជា Cambodia Cancer ឆ្នាំ២០២០ជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ៦ដែលកើតមានច្រើនជាងគេ ចំពោះបុរសនៅប្រទេសកម្ពុជា ក្នុងចំណោមប្រភេទជំងឺមហារីកដទៃទៀត ។(យោងតាម Global Cancer Observatory 2020) រោគសញ្ញាអាការ និងរោគសញ្ញានៃជំងឺមហារីកក្រពះអាចមានដូចជា៖ ពិបាកលេបអាហារ មានអារម្មណ៍ចង់ក្អួតបន្ទាប់ពីទទួលទានអាហារ មានអារម្មណ៍ឆ្អែតបន្ទាប់ពីទទួនទានអាហារតិចប៉ុណ្ណោះ ឆ្អល់ក្ដៅចុងដង្ហើម មិនរំលាយអាហារ ក្អួតចង្អោរ ឈឺក្រពះ ស្រកទម្ងន់ដោយមិនដឹងខ្លួន ក្អួត ជាដើម តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា? ប្រសិនបើលោកអ្នកមានអាការៈនិងរោគសញ្ញាដែលគួរឲ្យបារម្ភ សូមទៅជួបវេជ្ជបណ្ឌិត​ភ្លាមដើម្បីពិនិត្យអំពីមូលហេតុនានា ដែលបណ្តាលឲ្យមានអាការៈ និងរោគសញ្ញានោះជាមុនសិន។ Cambodia Cancer កត្តាហានិភ័យ កត្តាមួយចំនួនដែលបង្កើនការប្រឈមនៃជំងឺមហារីកក្រពះរួមមាន៖ បញ្ហាឈឺក្រពះ ធាត់ជ្រុល ទទួលទានអាហារមានជាតិប្រៃខ្លាំង ឬអាហារឆ្អើរ ប្រវត្តិបងប្អូន ឬគ្រួសារមានជំងឺមហារីកក្រពះ មានបាក់តេរីអាក្រក់ក្នុងក្រពះ (Helicobacter pylori)   រលាកក្រពះរយៈពេលយូរ ជក់បារី ដុះសាច់ក្នុងក្រពះ ជាដើម វិធីបង្ការការពារ ដើម្បីការពារហានិភ័យមហារីកក្រពះ​ លោកអ្នកអាច៖ រក្សាទម្ងន់ឲ្យបានល្អប្រកបដោយសុខភាព ជ្រើសរើសរបបអាហារដែលសម្បូរដោយផ្លែឈើ និងបន្លែ កាត់បន្ថយបរិមាណជាតិប្រៃ និងអាហារឆ្អើរ ដែលលោកអ្នកទទួលទាន ឈប់ជក់បារី សួរវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីហានិភ័យដែលបណ្តាលឲ្យកើតមហារីកក្រពះ ការព្យាបាលជំងឺមហារីកក្រពះ ការវះកាត់ ការប្រើប្រាស់ថ្នាំគីមី ការព្យាបាលដោយកាំរស្មី។

    2

    1009

  6. 16 March 2022

    មហារីកសុដន់

    ទិដ្ឋភាពទូទៅ ជំងឺមហារីកសុដន់ គឺជាការលូតលាស់មិនធម្មតានៃកោសិកាសុដន់។ បើ​​តាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជា Cambodia Cancer ឆ្នាំ២០២០ ជំងឺមហារីកសុដន់​​គឺជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ១​ ដែលកើតមានច្រើនជាងគេ សម្រាប់ស្រ្តីនៅប្រទេស​កម្ពុជា។ (យោងតាម Global Cancer Observatory 2020) រោគសញ្ញា អាការៈនិងរោគសញ្ញានៃជំងឺមហារីកសុដន់អាចមានដូចជា៖ ដុំរឹង ឬទន់នៅក្នុងសុដន់ដែលវាខុសពីសុដន់ធម្មតា ទំហំ និងរូបរាងសុដន់ខុសប្លែកពីមុន ស្បែកនៅលើសុដន់ប្រែប្រួលដូចជាមានពក ឬផតជាដើម ក្បាលសុដន់លិប​ចូលក្នុង បែកស្រកា, របកស្បែក, ក្បាលសុដន់ឡើងគ្រិន,   ឬរបកស្បែកនៅជុំវិញក្បាលសុដន់ ស្បែកលើសុដន់ឡើងក្រហម ឬរន្ធញើសរីកធំដូចសំបកក្រូច ជាដើម។ Cambodia Cancer តើគួរជួបវេជ្ជបណ្ឌិតនៅពេលណាប្រសិនបើអ្នកឃើញមានដុំ ឬការប្រែប្រួលផ្សេងទៀតក្នុងសុដន់របស់អ្នក ទោះបីជាការពិនិត្យសុដន់ថ្មីៗ (mammogram) មានលទ្ធផលយ៉ាងណាក៏ដោយ ក៏អ្នកគួរណាត់ជួបវេជ្ជបណ្ឌិត​ដើម្បីពិនិត្យភ្លាមៗដែរ។ កត្តាហានិភ័យ កត្តាដែលជាប់ពាក់ព័ន្ធនឹងជំងឺមហារីកសុដន់ខ្ពស់មានដូចជា៖ ជាស្រ្តី អាយុកាន់តែច្រើន មានប្រវត្តិធ្លាប់មានជំងឺពាក់ព័ន្ធនឹងមហារីកសុដន់ គ្រួសារ និងបងប្អូនមានប្រវត្តិកើតមហារីកសុដន់ ​ ធាត់ជ្រុល ឆាប់មករដូវក្នុងវ័យក្មេងពេក បាត់រដូវនៅអាយុច្រើនពេក មានកូនដំបូងពេលខ្លួនមានអាយុច្រើន ពុំមានកូន មានការព្យាបាលក្រោយពេលអស់រដូវដោយប្រើអ័រម៉ូន សេពគ្រឿងស្រវឹង ដាដើម។ Cambodia Cancer របៀបធ្វើរោគវិនិច្ឆ័យជំងឺមហារីកសុដន់ ពិនិត្យសុដន់ (mammalogy) ពិនិត្យអេកូរ (ultrasonography) ពិនិត្យសុដន់ដោយប្រើម៉ាស៊ីនស្កែន mammogram (mammography) ច្រឹបយកសាច់សុដន់ទៅពិនិត្យ ការព្យាបាលជំងឺមហារីក​សុដន់ វះកាត់យកដុំមហារីកចេញ (sectoral resection) ការព្យាបាលដោយកាំរស្មី (Radiotherapy) ការប្រើប្រាស់ថ្នាំគីមី (Chemotherapy) ការព្យាបាលដោយប្រើអ័រម៉ូន (Hormonal therapy)

    1

    1086

  7. 25 March 2022

    អំពីជំងឺមហារីកថ្លើម

    ទិដ្ឋភាពទូទៅ ?បើ​​តាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជាឆ្នាំ២០២០ ​​ជំងឺមហារីកថ្លើម ​គឺជាជំងឺមហារីកដែលកើតឡើងមានចំនួនច្រើនជាងគេ ចំណាត់ថ្នាក់លេខ១នៅប្រទេសកម្ពុជាយើង ហើយជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ៦ដែលកើតមានច្រើនជាងគេ ចំពោះបុរស និងចំណាត់ថ្នាក់លេខ៣ដែលកើតញឹកញាប់បំផុតចំពោះស្ត្រី (យោងតាម Global Cancer Observatory 2020) ?ជាទូទៅជំងឺមហារីកថ្លើម គឺផលវិបាកនៃជំងឺក្រិនថ្លើម ដែលបណ្តាលមកពីជំងឺរលាកថ្លើមប្រភេទបេ រ៉ាំរ៉ៃ ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃជំងឺខ្លាញ់រុំថ្លើម ជាដើម។ Cambodia Cancer កត្តាហានិភ័យ កត្តាដែលអាចបណ្តាលឲ្យមានជំងឺមហារីកថ្លើម មានដូចជា ការពិសារស្រា ការជក់បារី ហ្សែន ខ្លាញ់រុំថ្លើម ការប្រើប្រាស់ថ្នាំ ជំងឺថ្លើមប្រភេទ បេ និងសេ រ៉ាំរ៉ៃ ជាដើម។​ Cambodia Cancer រោគសញ្ញា ជំងឺមហារីកថ្លើម ​មានរោគសញ្ញាមានដូចជា៖ - អស់កម្លាំង - ស្រក​ទម្ងន់ប្លែកខុសធម្មតា - ក្អួតចង្អោរ - បាត់បង់ចំណង់អាហារ - ហើមពោះ ចុងដង្ហើម ឬក្រោមឆ្អឹងជំនីខាងស្តាំ - ស្បែកឡើងលឿង - រមាស់ស្បែក - ពោះឡើងធំមានទាចទឹក - ហើមជើង ល។ ការព្យាបាលជំងឺមហារីកថ្លើម ការព្យាបាលដោយការវះកាត់  ការប្រើប្រាស់ថ្នាំគីមី    ការព្យាបាលដោយកាំរស្មី  ការប្តូរថ្លើមជាដើម។ ការការពារ ការការពារកុំឲ្យមានជំងឺមហារីកថ្លើម មានដូចជា កុំពិសារស្រា កុំជក់បារី ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ត្រូវបរិភោគអាហារមានជីវជាតិ ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងចាក់វ៉ាក់សាំងការពារវីរុសថ្លើម ជាដើម។ Cambodia Cancer

    1

    631