អំពីជំងឺមហារីក

ស្វែងយល់ពី ជំងឺមហារីកលំពែង

ទិដ្ឋភាពទូទៅ

លំពែងគឺជាសរីរាង្គមួយនៅក្នុងពោះ ដែលស្ថិតនៅក្រោមក្រពះបន្តិច វាមានតួនាទីបញ្ចេញអង់សុីមសម្រាប់រំលាយអាហារ និងអរម៉ូនសម្រាប់គ្រប់គ្រងជាតិស្ករ។
មហារីកលំពែង ជាប្រភេទមហារីកដែលកើតឡើងញឹកញាប់កម្រិតមធ្យមនៅក្នុងប្រទេសកម្ពុជា ពោលគឺមានប្រមាណ 172 ករណីថ្មី យោងតាមស្ថិតិ Globocan ចុះផ្សាយឆ្នាំ២០២០។

រោគសញ្ញា

រោគសញ្ញាមហារីកលំពែងជាទូទៅ មានរោគសញ្ញាដូចជា :

  • ឈឺពោះតំបន់ចុងដង្ហើម ចាក់ទៅក្រោយខ្នង
  • អត់ឃ្លានអាហារ ស្រកគីឡូ
  • លឿងស្បែក លឿងភ្នែក
  • លាមកពណ៍សស្រាល
  • ទឹកនោមពណ៍ក្រម៉ៅ
  • រមាស់ស្បែក
  • អស់កម្លាំង ល្ហិតល្ហៃ
  • លេចចេញជំងឺទឹកនោមផ្អែម​​​។ Cambodia Cancer

ជំងឺមហារីកលំពែង មានអត្រារស់រានបាន៥ឆ្នាំ ត្រឹមតែ5-10% តែប៉ុណ្នោះ។
សូមពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺមហារីក បើមានករណីសង្ស័យពីជំងឺមហារីក ដើម្បីទទួលការវាយតម្លៃ និងព្យាបាលទៅតាមបច្ចេកទេស។ សូមកុំរង់ចាំដល់ស្ថានភាពជំងឺធ្លាក់ដល់កម្រិតធ្ងន់ ព្រោះថាការព្យាបាលជំងឺនៅដំណាក់កាលដំបូងអាចជួយបង្កើនអាត្រាជោគជ័យបានយ៉ាងច្រើន។

2

1620

ការផ្ដល់មិតិយោបល់2

  1. It’s actually a great and helpful piece of information. I’m glad that you shared this helpful info with us.
    Please keep us up to date like this. Thank you for sharing.

    Here is my blog post; Cheapest eBooks Store

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន