
លំហាត់ប្រាណសម្រាប់អ្នកជំងឺមហារីក
-
25 October 2023តើការហាត់ប្រាណផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកកើតមហារីក?
ការធ្វើលំហាត់ប្រាណអំឡុងពេលព្យាបាលជំងឺមហារីកផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា អត្រារស់រានមានជីវិតកាន់តែប្រសើរឡើងសម្រាប់ជំងឺមហារីកមួយចំនួនដូចជាមហារីកសុដន់ និងពោះវៀនធំជាដើម។ ធ្វើអោយសុខភាពកាន់តែប្រសើរឡើង រួមទាំងតុល្យភាព ការចល័តកម្លាំងសាច់ដុំ ការគ្រប់គ្រងទម្ងន់ ការគេង ហានិភ័យនៃជំងឺពុកឆ្អឹង និងកាត់បន្ថយផលរំខានផ្សេងៗពីជំងឺមហារីក។ លើសពីនេះ ការហាត់ប្រាណអាចកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភផងដែរ។
-
18 October 2023ការហាត់ប្រាណដោយសុវត្ថិភាព អំឡុងពេលព្យាបាលជំងឺមហារីក
ប្រសិនបើអ្នកកំពុងមានផលប៉ះពាល់នៅអំឡុងពេលព្យាបាលជំងឺមហារីក វាជារឿងសំខាន់ក្នុងការប្រុងប្រយ័ត្ន នៅពេលធ្វើលំហាត់ប្រាណ។ នេះគឺជាវិធីសាស្រ្ដក្នុងការហាត់ប្រាណដោយសុវត្ថិភាព ដើម្បីធ្វើឱ្យប្រាកដថា អ្នកទទួលលទ្ធផលល្អពីការហាត់ប្រាណរបស់អ្នក៖ ចាប់ផ្ដើមសន្សឹមៗ៖ ទោះបីជាអ្នកហាត់ប្រាណមុនពេលព្យាបាលជំងឺមហារីកក៏ដោយ បង្កើនកម្រិតហាត់ប្រាណរបស់អ្នកបន្តិចម្តងៗ។ នេះអាចជួយឲ្យអ្នកជៀសវាងពីការរងរបួស និងការពារអ្នកពីការបាក់ទឹកចិត្ត។ ហាត់ប្រាណក្នុងបរិយាកាសដែលមានសុវត្ថិភាព៖ ប្រសិនបើការព្យាបាលបានធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ ជៀសវាងកន្លែងហាត់ប្រាណធំៗ ដែលងាយឆ្លងមេរោគ។ ការហាត់ប្រាណនៅផ្ទះ ឬនៅខាងក្រៅ(ប្រសិនបើអាកាសធាតុល្អ) ជាកន្លែងហាត់ប្រាណដ៏ល្អបំផុត។ ធ្វើទៅតាមកម្លាំងរាងកាយរបស់អ្នក៖ ប្រសិនបើកម្រិតថាមពលរបស់អ្នកមានកម្រិតទាប ចូរផ្លាស់ប្ដូររយៈពេលដែលអ្នកហាត់ប្រាណរហូតដល់អ្នកមានអារម្មណ៍ធូរស្រាល។ រក្សាជាតិទឹក និងញ៉ាំអាហារដែលមានជីវជាតិ៖ ផឹកទឹកឱ្យបានច្រើនក្នុងអំឡុងពេលហាត់ប្រាណ និងពេញមួយថ្ងៃ ដើម្បីជៀសវាងការខ្សោះជាតិទឹក។
-
21 March 2022វិធីហាត់ប្រាណ ២ (ដើម្បីសាច់ដុំ)
ដើម្បីសាច់ដុំ៖ ស្នូល (ចង្កេះ និងត្រកៀក) Cambodia Cancer ដេកដោយប្រើជង្គង់បត់ ហើយឲ្យបាតជើងប៉ះនឹងឥដ្ឋ ហើយកន្ធែកជើងបន្តិច។ ដាក់ដៃរបស់អ្នកលើក្បាលពោះ ហើយលើកត្រកៀករបស់អ្នកឲ្យហើបពីឥដ្ឋ (សូមមើលទំព័រទី 42–43)។ រក្សាដង្ហើមធម្មតា 2. ទម្លាក់ជង្គង់មួយទៅចំហៀងយឺតៗ ដោយមិនកម្រើកត្រកៀក។ ប្រសិនបើត្រកៀកងើបទៅម្ខាង មានន័យថាលោកអ្នកដាក់ជង្គង់ចុះទៅម្ខាងខ្លាំងពេក។ រក្សាលក្ខណៈបែបនេះឲ្យបានពី 15–30 វិនាទី។ Cambodia Cancer 3. ត្រឡប់មកឥរិយាបថដំបូងវិញ។ ធ្វើបែបនេះម្ដងទៀតចំពោះជង្គង់ម្ខាងទៀត។
-
18 March 2022វិធីហាត់ប្រាណ១ (ការហាត់កម្លាំង)
រក្សាលំនឹងលើជើងមួយ ឧបករណ៍៖ កៅអី (ឬពុំចាំបាច់មានកៅអីក៏បាន) Cambodia Cancer ឈរលើផ្ទៃដែលនឹង តែទន់ ដូចជាកម្រាល ឬព្រំសម្រាប់ហាត់ប្រាណ បត់ជង្គង់ម្ខាងដោយលើកជើងឡើងលើយឺតៗ ដើម្បឲ្យលោកអ្នករក្សាលំនឹងលើជើងម្ខាងទៀត។ ភ្នែកមើលទៅចំណុចណាមួយនៅពីមុខលោកអ្នកដោយដកដង្ហើមយឺតៗ និងស្រូបខ្យល់ឲ្យបានច្រើន។ រក្សាលំនឹងបែបនេះឲ្យបានច្រើនវិនាទីប្រសិនបើលោកអ្នកធ្វើបាន។ Cambodia Cancer ទម្លាក់ជើងលើឥដ្ឋវិញ ធ្វើដូច្នេះឡើងវិញដោយជើងម្ខាងទៀត* អ្នកអាចចង់អនុវត្តលំហាត់នេះជាមួយកៅអីក៏បាន ឬជញ្ជាំងក៏បាន ឲ្យតែលោកអ្នកឈរបាននឹង។* ដើម្បីឲ្យសកម្មភាពនេះកាន់តែខ្លាំង ចូរដាក់ដៃទាំង ២ របស់អ្នកលើក្បាល នៅពេលលោកអ្នកកំពុងរក្សាលំនឹង និង/ឬ បិទភ្នែក។
-
18 March 2022ការចាប់ផ្ដើមលំហាត់ប្រាណ
មុននឹងចូលរួមក្នុងកម្មវិធីលំហាត់ប្រាណណាមួយ ទោះជាក្នុងអំឡុងពេល ឬបន្ទាប់ពីការព្យាបាលមហារីក លោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញអំពីថាតើលោកអ្នកគួរប្រុងប្រយ័ត្នអ្វីខ្លះ។ Cambodia Cancer ឧបករណ៍លំហាត់ប្រាណលោកអ្នកពុំចាំបាច់មានឧបករណ៍ថ្លៃៗ ឬសម្លៀកបំពាក់ពិសេសណាមួយដើម្បីហាត់ប្រាណឡើយ គ្រាន់តែមានស្បែកជើងសមរម្យមួយគូគឺគ្រប់គ្រាន់។ ស្លៀកពាក់កុំតឹងពេក ជាសម្លៀកបំពាក់ស្រាល និងស្រួល ដូចជាខោខ្លី និងអាវយឺតក្នុងពេលធ្វើលំហាត់ប្រាណ។ ឧបករណ៍ដទៃទៀតដូចជាឧបករណ៍តាមដានសកម្មភាព, ទម្ងន់, វាស់ចង្វាក់បេះដូង, និងប្រព័ន្ធអត្តពលកម្មនៅផ្ទះ គឺសុទ្ធតែមានប្រយោជន៍ ប៉ុន្តែពុំចាំបាច់ត្រូវតែមានពួកវាទេ។ Cambodia Cancer លំហាត់ប្រាណនៅផ្ទះ និងក្រៅផ្ទះលំហាត់ប្រាណនៅផ្ទះ និងក្រៅផ្ទះសុទ្ធតែជាវិធីដ៏ល្អចំពោះសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នក។ លោកអ្នកអាចសាកល្បងធ្វើលំហាត់ប្រាណកម្លាំងនៅផ្ទះ ឬចូលរួមសកម្មភាពចលនាដូចជាការដើរ,រត់ត្រឹកៗ ជិះកង់, ឬហែលទឹកក្រៅផ្ទះ។ អត្ថបទនេះត្រូវបានត្រួតពិនិត្យដោយ៖វេជ្ជបណ្ឌិត សុខ សុធា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាមសូមធ្វើការណាត់ជួបជាមួយ វេជ្ជបណ្ឌិតឯកទេស នៃគ្លីនិកជំងឺមហារីកចក្រាអាស័យដ្ធាន៖ ផ្ទះលេខ 219 ផ្លូវ 598 ខណ្ឌសែនសុខ (នៅជិតការិយាល័យបុរីប៉េងហួត)លេខទូរស័ព្ទ៖ 069 962 888/095 882 880
-
18 March 2022ហេតុអ្វីការហាត់ប្រាណសំខាន់សម្រាប់អ្នកជំងឺមហារីក?
លំហាត់ប្រាណមានអត្ថប្រយោជន៍ទូទៅជាច្រើនចំពោះសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត។ Cambodia Cancer ហាត់ប្រាណមានសារៈសំខាន់ដូចជា៖ ធ្វើឲ្យមុខងាររាងកាយប្រសើរឡើង ធ្វើឲ្យសាច់ដុំ និងឆ្អឹងរឹងមាំ ឈាមរត់បានល្អ ជួយលោកអ្នករក្សា ឬសម្រេចបាននូវទម្ងន់សុខភាពល្អ ធ្វើឲ្យកម្រិតថាមពលកើនឡើង ចលនាស្វាហាប់ និងមានតុល្យភាព បង្កើនទំនុកចិត្តខ្លួនឯង អាចដោះស្រាយភាពតប់ប្រមល់, ភាពអន្ទះសារ, និងការប៉ះទង្គិចផ្លូវចិត្ត ធ្វើឲ្យយើងបានជួបមនុស្ស និងចូលរួមសង្គមបានច្រើន កាត់បន្ថយហានិភ័យ ឬជួយគ្រប់គ្រងសម្ពាធឈាម, ចង្វាក់បេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺទឹកនោមផ្អែម, ការពុកឆ្អឹង, និងជំងឺមហារីកមួយចំនួន Cambodia Cancer តើលំហាត់ប្រាណគឺជាអ្វី? លំហាត់ប្រាណគឺជាសកម្មភាពរាងកាយដែលមានចលនា និងដែលធ្វើឲ្យដង្ហើម និងចង្វាក់បេះដូងរបស់លោកអ្នកកើនឡើង រួមមានដូចជាលំហាត់ប្រាណដែលជាសកម្មភាពរាងកាយក្នុងគោលបំណងធ្វើឲ្យសុខភាព និងកម្លាំងមាំមួន។ ការហាត់ប្រាណនេះ គឺមិនសំដៅទៅលើការហាត់ប្រាណលក្ខណៈខ្លាំងក្លានោះទេ ការធ្វើសកម្មភាពប្រចាំថ្ងៃ ដូចជាការធ្វើការងារផ្ទះ រឺការរត់ត្រឹកៗនៅផ្ទះ ក៏ចាត់ទុកជាការហាត់ប្រាណផងដែរ។

