
លំហាត់ប្រាណសម្រាប់អ្នកជំងឺមហារីក
វិធីហាត់ប្រាណ១ (ការហាត់កម្លាំង)
រក្សាលំនឹងលើជើងមួយ
ឧបករណ៍៖ កៅអី (ឬពុំចាំបាច់មានកៅអីក៏បាន) Cambodia Cancer
- ឈរលើផ្ទៃដែលនឹង តែទន់ ដូចជាកម្រាល ឬព្រំសម្រាប់ហាត់ប្រាណ
- បត់ជង្គង់ម្ខាងដោយលើកជើងឡើងលើយឺតៗ ដើម្បឲ្យលោកអ្នករក្សាលំនឹងលើជើងម្ខាងទៀត។ ភ្នែកមើលទៅចំណុចណាមួយនៅពីមុខលោកអ្នកដោយដកដង្ហើមយឺតៗ និងស្រូបខ្យល់ឲ្យបានច្រើន។ រក្សាលំនឹងបែបនេះឲ្យបានច្រើនវិនាទីប្រសិនបើលោកអ្នកធ្វើបាន។ Cambodia Cancer
- ទម្លាក់ជើងលើឥដ្ឋវិញ ធ្វើដូច្នេះឡើងវិញដោយជើងម្ខាងទៀត
* អ្នកអាចចង់អនុវត្តលំហាត់នេះជាមួយកៅអីក៏បាន ឬជញ្ជាំងក៏បាន ឲ្យតែលោកអ្នកឈរបាននឹង។
* ដើម្បីឲ្យសកម្មភាពនេះកាន់តែខ្លាំង ចូរដាក់ដៃទាំង ២ របស់អ្នកលើក្បាល នៅពេលលោកអ្នកកំពុងរក្សាលំនឹង និង/ឬ បិទភ្នែក។


