អំពីឱសថមហារីក

  1. 23 March 2023

    តើការព្យាបាលដោយថ្នាំគីមី(Chemotherapy)ជាអ្វី?

    ថ្នាំគីមីជាប្រភេទឱសថព្យាបាលជំងឺមហារីក ដែលវាទៅបង្អាក់ការលូតលាស់ និងសំលាប់កោសិកាមហារីក ដែលកំពុងលូតលាស់យ៉ាងលឿនរហ័សនៅទីតាំងណាមួយនៃសរីរាង្គកាយ។  ថ្នាំគីមីជាទូទៅមានផលប៉ះពាល់តិចឬច្រើនទៅតាមប្រភេទថ្នាំនីមួយៗ ដែលចាំបាច់ត្រូវអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យជំនាញ។ ថ្នាំគីមីអាចត្រូវបានប្រើក្នុងលក្ខខណ្ឌមួយចំនួនដូចជា : - ការព្យាបាលមហារីក មុនការវះកាត់ ឬកាំរស្មី (Neoadjuvant chemotherapy) - ការព្យាបាលមហារីក ក្រោយវះកាត់ (Adjuvant chemotherapy) - ការព្យាបាលមហារីក អមនឹងការបាញ់កាំរស្មី (Concomitant chemoradiation therapy) - ការព្យាបាលមហារីក បែបសំរន់ (palliative treatment)

    486

  2. 17 March 2022

    ប្រភេទឱសថគីមី

    ប្រភេទ និងលក្ខណៈផ្សេងៗនៃឱសថគីមី ឱសថប្រឆាំងមហារីកមានជាច្រើនប្រភេទដូចជា ឱសថប្រឆាំងមហារីកដោយសម្លាប់កោសិកា (ឱសថប្រឆាំងមហារីកដែលគេរកឃើញយូរហើយ) វាជាឱសថប្រឆាំងមហារីកដែលត្រូវបានគេប្រើប្រាស់ជាយូរមកហើយ ហើយវាមានឥទ្ធិពលលើការបំបែកខ្លួន និងរីកសាយភាយលើកោសិកា ដោយបំផ្លាញកោសិកាណាដែលរីកសាយភាយ។ Cambodia Cancer ឱសថព្យាបាលជំងឺមហារីក ដោយឳសថជីវសាស្រ្តសំដៅលើហ៊្សែនបង្ករមេរោគមហារីក  (Targeted therapy)នេះគឺជាឱសថប្រឆាំងមហារីកដែលមានឥទ្ធិពល ឬមានគោលដៅជាពិសេសតែទៅលើកោសិកាមហារីកប៉ុណ្ណោះ។ ឱសថនេះ មានប្រសិទ្ធភាពខ្លាំងដែលមានគោលដៅពិសេសនៃកោសិកាមហារីក។ ឱសថព្យាបាលពង្រឹងភាពស៊ាំប្រឆាំងនឹងមហារីក(Immunotherapy)ខុសពីឱសថផ្សេងៗ ដែលគោលដៅចំៗលើកោសិកាមហារីក ឱសថនេះបែរជាជួយពង្រឹងភាពស៊ាំរបស់លោកអ្នកឲ្យកម្ចាត់កោសិកាមហារីកដោយខ្លួនឯងវិញ។ Cambodia Cancer ការព្យាបាលដោយប្រើអ័រម៉ូន (ការព្យាបាលដោយបង្កើន, រារាំង, ឬកម្ចាត់អ័រម៉ូន)គេប្រើសម្រាប់ជំងឺមហារីក (ដូចជាមហារីកសុដន់, មហារីកប្រ៉ូស្តាត, មហារីកស្បូន) ដែលកើតឡើងក្រោមឥទ្ធិពលនៃអ័រម៉ូនណាមួយនៅក្នុងរាងកាយ។ ប្រសិនបើរាងកាយលោកអ្នកមិនមានការឆ្លើយតបទៅនឹងអ័រម៉ូនទេ នោះការព្យាបាលគឺពុំមានប្រសិទ្ធភាពឡើយ ដូច្នេះចូរពិនិត្យថាតើលោកអ្នកមានការឆ្លើយតប ឬមិនមានមុននឹងចាប់ផ្ដើមការព្យាបាល។ Cambodia Cancer

    627

  3. 18 March 2022

    គន្លឹះដើម្បីយកឈ្នះលើផលរំខានដោយជោគជ័យ

    ការត្រៀមលក្ខណៈមុនពេលព្យាបាលដោយថ្នាំគីមីគន្លឺះដើម្បីយកឈ្នះផលរំខានដោយជោគជ័យ (១)ការព្យាបាលឱសថគីមី មិនត្រឹមតែមានឥទ្ធិពលលើកោសិកាមហារីកប៉ុណ្ណោះទេ គឺថែមទាំងលើឥទ្ធិពលលើកោសិកាធម្មតា និងបំផ្លាញកោសិកាធម្មតាទៀតផង។ នេះគេហៅថាជាផលរំខាន។ គេចាំបាច់ត្រៀមលក្ខណៈចំពោះរោគសញ្ញានានា និងការប្រែប្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបន្តការព្យាបាល ដើម្បីឲ្យការប៉ះពាល់លើរាងកាយ និងផ្លូវចិត្តមានភាពតិចតួចតាមតែអាចធ្វើទៅបាន។ Cambodia Cancer ការត្រៀមលក្ខណៈបន្តការព្យាបាលក្នុងការរស់នៅប្រចាំថ្ងៃ《តួនាទីរួមនៅក្នុងគ្រួសារ》 អ្នកអាចមានជំងឺក្នុងពេលកំពុងព្យាបាល។ឧទាហរណ៍ ភរិយាអាចពុំមានលទ្ធភាពធ្វើការងារផ្ទះបាន ដូច្នេះ ស្វាមី ឬសមាជិកគ្រួសារដទៃទៀតគួរមានតួនាទីជួយសម្រាលបន្ទុកទាំងនេះ។ Cambodia Cancer ឈប់ជក់បារី ឈប់ហូបគ្រឿងស្រវឹង ថែទាំសុខភាពមាត់ធ្មេញ ការមានទម្លាប់បង្ការការចម្លងរោគ អនាម័យដៃ ដុសធ្មេញរបស់លោកអ្នកដោយប្រុងប្រយ័ត្នជាងមុន មុននឹងចូល    សម្រាន្ដ ថែទាំងស្បែក និងក្រចក រក្សាខ្លួនឲ្យបានស្អាត ធ្វើឲ្យស្បែកមានសំណើមជាមធ្យម ការពារពីផលរំខាននានា ត្រៀមខ្លួនសម្រាប់ការជ្រុះសក់ និងសក់ស្តើងជាងមុនអាចត្រៀមដោយមានសក់ក្លែងក្លាយ, មួក, កន្សែង, ស្បៃ,​ និងអ្វីផ្សេងទៀតដែលសក្តិសមទៅនឹងរបៀបរស់នៅរបស់លោកអ្នក។ Cambodia Cancer

    506

  4. 15 February 2022

    ការវិនិច្ឆ័យប្រសិទ្ធភាពនៃឱសថគីមី

    ប្រសិទ្ធភាពនៃឱសថគីមីត្រូវបានវិនិច្ឆ័យដោយពិចារណាអំពីគោលបំណងនៃការព្យាបាល ដូចជាថាតើការលូតលាស់របស់កោសិកាមហារីកត្រូវបានបញ្ឈប់ (ឬកាត់បន្ថយ) ឬមានការធូរស្រាលនៃអាការឈឺចាប់។ Cambodia Cancer ការបញ្ឈប់ (ឬកាត់បន្ថយ) ការលូតលាស់នៃជំងឺមហារីក អាចពន្យារជីវិត និងកាត់បន្ថយរោគសញ្ញានានា ហើយជួយរក្សាគុណភាពជីវិត។ដើម្បីកំណត់អំពីប្រសិទ្ធភាព គេត្រូវពិនិត្យតាមរយៈការធ្វើតេស្ត ដូចជាការថតកាំរស្មី X, ស្គេន CT, ឆ្លុះ    អេកូ, និងពិនិត្យមើលវត្តមាននៃដុំសាច់មហារីក * (ដោយការធ្វើតេស្តឈាម)។ ដោយសារលទ្ធផលនៃការព្យាបាលឱសថគីមី ពុំអាចចេញឲ្យឃើញភ្លាមៗបន្ទាប់ពីប្រើឱសថនោះ មានតែការធ្វើតេស្ត ២ ខែបន្ទាប់ពីការចាប់ផ្ដើមព្យាបាលប៉ុណ្ណោះ ទើបគេអាចដឹងបាន។ Cambodia Cancer ដូច្នេះ បន្ថែមលើប្រសិទ្ធភាពនៃការកាត់បន្ថយចំនួនមេរោគមហារីក និងរោគសញ្ញា គេក៏ត្រូវវាយតម្លៃលើផលរំខាននានាក្នុងពេលសម្រេចចិត្តថាតើគួរ ឬពុំគួរបន្តការព្យាបាល។ * សញ្ញាបញ្ជាក់អំពីវត្តមានដុំសាច់មហារីក គឺជាសារធាតុផ្សេងៗបញ្ចេញដោយកោសិកាមហារីកចូលទៅក្នុងឈាម។ ប្រសិនបើគេរកឃើញថាពិតជាមានសញ្ញាដុំសាច់មហារីកទៅតាមប្រភេទមហារីកនីមួយៗ ហើយចំនួនច្រើន​ នោះគេអាចកំណត់ប្រសិទ្ធភាពនៃការព្យាបាលបាន។ Cambodia Cancer

    1

    543

  5. 1 February 2022

    គោលបំណងការប្រើឱសថគីមី

    គោលបំណងនៃការប្រើឱសថគីមី ការព្យាបាលឱសថគីមី គឺមានគោលបំណង ៣ អាស្រ័យទៅតាមលក្ខខណ្ឌវេជ្ជសាស្ត្ររបស់អ្នកជំងឺ។ ដើម្បីទទួលបានការព្យាបាល លោកអ្នកចាំបាច់យល់ដឹងអំពីគោលបំណងនៃវិធីព្យាបាលនីមួយៗ។ 1.គោលបំណងព្យាបាលឲ្យជាសះស្បើយនៅពេលដែលការព្យាបាលឱសថមហារីករំពឹងថាអាចជាដាច់ វាអាស្រ័យទៅតាមប្រភេទនៃជំងឺមហារីក ដោយប្រភេទខ្លះគេអាចព្យាបាលជាសះស្បើយ។ ក្នុងករណីនេះ ឱសថព្យាបាលគឺជាជម្រើសមួយរបស់ក្រុមគ្រូពេទ្យ។ Cambodia Cancer ការព្យាបាលមុន និងក្រោយពេលវះកាត់ការព្យាបាលក្រោយពេលវះកាត់ គឺនៅពេលដែលដុំសាច់ ឬកន្លែងមហារីកត្រូវបានវះកាត់ចេញ ប៉ុន្តែគេសន្មតថាមេរោគមហារីកដែលគេមើលមិនឃើញនេះនៅតែមានវត្តមាននៅក្នុងរាងកាយអ្នកជំងឺ ដូច្នេះ ដើម្បីព្យាបាលជំងឺមហារីកឲ្យជាដាច់ គេត្រូវធ្វើការព្យាបាលបន្ថែមបន្ទាប់ពីការវះកាត់។ Cambodia Cancerដូចគ្នានេះដែរ ប្រសិនបើជាការព្យាបាលមុនពេលវះកាត់ គឺធ្វើឡើងដើម្បីធ្វើឲ្យទំហំដុំសាច់មហារីករួមតូច ទើបគេធ្វើការវះកាត់យកចេញ។ ក្នុងករណីទាំង ២ ខាងលើនេះ គេធ្វើការព្យាបាលគួបផ្សំគ្នាជាមួយនឹងការវះកាត់ ដែលគេហៅថា “ការព្យាបាលឱសថគីមីផ្គួប” ហើយការព្យាបាលនេះ ត្រូវបានកំណត់រយៈពេលច្បាស់លាស់។ 2. គោលបំណងពន្យារអាយុ ដូចជាការវះកាត់យកដុំមហារីកក្នុងដំណាក់កាលធ្ងន់ធ្ងរ(ដំណាក់កាលមហារីករាលដាលទៅកោសិការផ្សេង), មហារីក, និងការកើតឡើងវិញដែលមិនអាចព្យាបាលជាដាច់ គឺយើងអាចប្រើប្រាស់ឱសថមហារីក ដើម្បី​ពន្យាសកម្មភាពរបស់មេរោគមហារីកក្នុងគោលបំណងឲ្យអ្នកជំងឺមានអាយុរស់បានច្រើនខែឬ ឆ្នាំជាងធម្មតា។ 3. គោលបំណងបន្ធូរបន្ថយរោគសញ្ញាផ្សេងៗការព្យាបាលនេះ ធ្វើឡើងដើម្បីបន្ថយអាការៈ ឬរោគសញ្ញាមិនល្អមួយចំនួនដែលបង្កដោយមេរោគមហារីក។ Cambodia Cancer

    555

  6. 25 January 2022

    អំពីឱសថគីមីព្យាបាលជំងឺមហារីក

    តើឱសថគីមីព្យាបាលជំងឺមហារីកគឺជាអ្វី?ទិដ្ឋភាពទូទៅ វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកដោយប្រើឱសថ គេហៅថា “ការព្យាបាលដោយប្រើឱសថមហារីក” ឬ “ការព្យាបាលដោយប្រើឱសថគីមី (Chemotherapy)”។ ការព្យាបាលដោយប្រើឱសថគីមីនេះ គឺជាការព្យបាលជាប្រព័ន្ធដែលមានទាំងឱសថលេប ឬឱសថចាក់ ដើម្បីឲ្យមានការប្រឆាំងនឹងមហារីកពាសពេញរាងកាយតែម្ដង ក្នុងគោលបំណងកុំឲ្យមេរោគលូតលាស់ និងកុំឲ្យកោសិកាមហារីកពង្រីកខ្លួន ឬរីករាលដាលទៅកាន់កោសិការផ្សេងៗទៀត។ Cambodia Cancer វិធីសាស្រ្តក្នុងការព្យាបាល មានឱសថព្យាបាលសំខាន់ៗចំនួន ២ ប្រភេទ៖ ឱសថលេប និងចាក់។ក្នុងករណីខ្លះ គេប្រើតែវិធីសាស្ត្រតែម៉្យាងក្នុងការព្យាបាល ប៉ុន្តែភាគច្រើនគេប្រើវិធីច្រើនគួបផ្សំគ្នា ដើម្បីព្យាបាល។​ ការព្យាបាលក៏អាចនឹងផ្សំជាមួយការវះកាត់ ឬការព្យាបាលដោយប្រើវិទ្យុសកម្មផងដែរ។ Cambodia Cancer ផលរំខាន ឱសថប្រឆាំងនឹងមេរោគមហារីក មានឥទ្ធិពលមិនត្រឹមតែលើកោសិកាមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលលើកោសិការាងកាយធម្មតាផងដែរ ហើយអាចនឹងនាំឲ្យមានផលរំខានផ្សេងៗ។ទោះជាយ៉ាងណា ផលរំខានទាំងនោះអាចមានភាពខុសៗគ្នាអាស្រ័យលើប្រភេទឱសថ និងខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត,​ ប្រភេទ និងកម្រិតនៃអាការក៏ខុសគ្នាពីម្នាក់ទៅម្នាក់ផងដែរ។ការព្យាបាលរបស់លោកអ្នកអាចនឹងប្រើរយៈពេលយូរ។ អ្វីដែលសំខាន់ត្រូវស្គាល់ខ្លួនឯងថារងនូវផលរំខានប្រភេទណាខ្លះពីឱសថ, វិធីដើម្បីបង្ការផលរំខានទាំងនោះ, និងរបៀបក្នុងការដោះស្រាយជាមួយវា, ការបង្ការ និងការកាត់បន្ថយរោគសញ្ញា, និងការដឹកនាំជីវិតប្រចាំថ្ងៃ ដើម្បីឲ្យចិត្តស្ងប់។ Cambodia Cancer អត្ថបទនេះត្រូវបានត្រួតពិនិត្យដោយ៖វេជ្ជបណ្ឌិត ទូច សុជាតិ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងព្យាបាលដោយកាំរស្មីសូមធ្វើការណាត់ជួបជាមួយ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីសំរាកព្យាបាល អ៊ិចស្ពឺតអាសយដ្ឋាន:  ផ្ទះលេខ 80CD, ផ្លូវ388 សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ភ្នំពេញលេខទូរស័ព្ទ: 011 820 826/010 820 826

    525