អំពីឱសថមហារីក

អំពីឱសថគីមីព្យាបាលជំងឺមហារីក

តើឱសថគីមីព្យាបាលជំងឺមហារីកគឺជាអ្វី?
ទិដ្ឋភាពទូទៅ

វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកដោយប្រើឱសថ គេហៅថា “ការព្យាបាលដោយប្រើឱសថមហារីក” ឬ “ការព្យាបាលដោយប្រើឱសថគីមី (Chemotherapy)”។ ការព្យាបាលដោយប្រើឱសថគីមីនេះ គឺជាការព្យបាលជាប្រព័ន្ធដែលមានទាំងឱសថលេប ឬឱសថចាក់ ដើម្បីឲ្យមានការប្រឆាំងនឹងមហារីកពាសពេញរាងកាយតែម្ដង ក្នុងគោលបំណងកុំឲ្យមេរោគលូតលាស់ និងកុំឲ្យកោសិកាមហារីកពង្រីកខ្លួន ឬរីករាលដាលទៅកាន់កោសិការផ្សេងៗទៀត។ Cambodia Cancer

វិធីសាស្រ្តក្នុងការព្យាបាល

មានឱសថព្យាបាលសំខាន់ៗចំនួន ២ ប្រភេទ៖ ឱសថលេប និងចាក់។ក្នុងករណីខ្លះ គេប្រើតែវិធីសាស្ត្រតែម៉្យាងក្នុងការព្យាបាល ប៉ុន្តែភាគច្រើនគេប្រើវិធីច្រើនគួបផ្សំគ្នា ដើម្បីព្យាបាល។​ ការព្យាបាលក៏អាចនឹងផ្សំជាមួយការវះកាត់ ឬការព្យាបាលដោយប្រើវិទ្យុសកម្មផងដែរ។ Cambodia Cancer

ផលរំខាន

ឱសថប្រឆាំងនឹងមេរោគមហារីក មានឥទ្ធិពលមិនត្រឹមតែលើកោសិកាមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលលើកោសិការាងកាយធម្មតាផងដែរ ហើយអាចនឹងនាំឲ្យមានផលរំខានផ្សេងៗ។
ទោះជាយ៉ាងណា ផលរំខានទាំងនោះអាចមានភាពខុសៗគ្នាអាស្រ័យលើប្រភេទឱសថ និងខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត,​ ប្រភេទ និងកម្រិតនៃអាការក៏ខុសគ្នាពីម្នាក់ទៅម្នាក់ផងដែរ។
ការព្យាបាលរបស់លោកអ្នកអាចនឹងប្រើរយៈពេលយូរ។ អ្វីដែលសំខាន់ត្រូវស្គាល់ខ្លួនឯងថារងនូវផលរំខានប្រភេទណាខ្លះពីឱសថ, វិធីដើម្បីបង្ការផលរំខានទាំងនោះ, និងរបៀបក្នុងការដោះស្រាយជាមួយវា, ការបង្ការ និងការកាត់បន្ថយរោគសញ្ញា, និងការដឹកនាំជីវិតប្រចាំថ្ងៃ ដើម្បីឲ្យចិត្តស្ងប់។ Cambodia Cancer

អត្ថបទនេះត្រូវបានត្រួតពិនិត្យដោយ៖
វេជ្ជបណ្ឌិត ទូច សុជាតិ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងព្យាបាលដោយកាំរស្មី
សូមធ្វើការណាត់ជួបជាមួយ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីសំរាកព្យាបាល អ៊ិចស្ពឺត
អាសយដ្ឋាន:  ផ្ទះលេខ 80CD, ផ្លូវ388 សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ភ្នំពេញ
លេខទូរស័ព្ទ: 011 820 826/010 820 826

527

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន