អំពីជំងឺមហារីក

អំពីជំងឺមហារីកថ្លើម

ទិដ្ឋភាពទូទៅ

?បើ​​តាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជាឆ្នាំ២០២០ ​​ជំងឺមហារីកថ្លើម ​គឺជាជំងឺមហារីកដែលកើតឡើងមានចំនួនច្រើនជាងគេ ចំណាត់ថ្នាក់លេខ១នៅប្រទេសកម្ពុជាយើង ហើយជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ៦ដែលកើតមានច្រើនជាងគេ ចំពោះបុរស និងចំណាត់ថ្នាក់លេខ៣ដែលកើតញឹកញាប់បំផុតចំពោះស្ត្រី (យោងតាម Global Cancer Observatory 2020)

?ជាទូទៅជំងឺមហារីកថ្លើម គឺផលវិបាកនៃជំងឺក្រិនថ្លើម ដែលបណ្តាលមកពីជំងឺរលាកថ្លើមប្រភេទបេ រ៉ាំរ៉ៃ ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃជំងឺខ្លាញ់រុំថ្លើម ជាដើម។ Cambodia Cancer

កត្តាហានិភ័យ

កត្តាដែលអាចបណ្តាលឲ្យមានជំងឺមហារីកថ្លើម មានដូចជា ការពិសារស្រា ការជក់បារី ហ្សែន ខ្លាញ់រុំថ្លើម ការប្រើប្រាស់ថ្នាំ ជំងឺថ្លើមប្រភេទ បេ និងសេ រ៉ាំរ៉ៃ ជាដើម។​ Cambodia Cancer

រោគសញ្ញា

ជំងឺមហារីកថ្លើម ​មានរោគសញ្ញាមានដូចជា៖

– អស់កម្លាំង

– ស្រក​ទម្ងន់ប្លែកខុសធម្មតា

– ក្អួតចង្អោរ

– បាត់បង់ចំណង់អាហារ

– ហើមពោះ ចុងដង្ហើម ឬក្រោមឆ្អឹងជំនីខាងស្តាំ

– ស្បែកឡើងលឿង – រមាស់ស្បែក

– ពោះឡើងធំមានទាចទឹក

– ហើមជើង ល។

ការព្យាបាលជំងឺមហារីកថ្លើម

  • ការព្យាបាលដោយការវះកាត់
  •  ការប្រើប្រាស់ថ្នាំគីមី  
  •  ការព្យាបាលដោយកាំរស្មី
  •  ការប្តូរថ្លើមជាដើម។

ការការពារ

ការការពារកុំឲ្យមានជំងឺមហារីកថ្លើម មានដូចជា កុំពិសារស្រា កុំជក់បារី ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ត្រូវបរិភោគអាហារមានជីវជាតិ ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងចាក់វ៉ាក់សាំងការពារវីរុសថ្លើម ជាដើម។ Cambodia Cancer

1

632

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន