លំហាត់ប្រាណសម្រាប់អ្នកជំងឺមហារីក

ការហាត់ប្រាណដោយសុវត្ថិភាព អំឡុងពេលព្យាបាលជំងឺមហារីក

ប្រសិនបើអ្នកកំពុងមានផលប៉ះពាល់នៅអំឡុងពេលព្យាបាលជំងឺមហារីក វាជារឿងសំខាន់ក្នុងការប្រុងប្រយ័ត្ន នៅពេលធ្វើលំហាត់ប្រាណ។ នេះគឺជាវិធីសាស្រ្ដក្នុងការហាត់ប្រាណដោយសុវត្ថិភាព ដើម្បីធ្វើឱ្យប្រាកដថា អ្នកទទួលលទ្ធផលល្អពីការហាត់ប្រាណរបស់អ្នក៖

ចាប់ផ្ដើមសន្សឹមៗ៖ ទោះបីជាអ្នកហាត់ប្រាណមុនពេលព្យាបាលជំងឺមហារីកក៏ដោយ បង្កើនកម្រិតហាត់ប្រាណរបស់អ្នកបន្តិចម្តងៗ។ នេះអាចជួយឲ្យអ្នកជៀសវាងពីការរងរបួស និងការពារអ្នកពីការបាក់ទឹកចិត្ត។

ហាត់ប្រាណក្នុងបរិយាកាសដែលមានសុវត្ថិភាព៖ ប្រសិនបើការព្យាបាលបានធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ ជៀសវាងកន្លែងហាត់ប្រាណធំៗ ដែលងាយឆ្លងមេរោគ។ ការហាត់ប្រាណនៅផ្ទះ ឬនៅខាងក្រៅ​(ប្រសិនបើអាកាសធាតុល្អ) ជាកន្លែងហាត់ប្រាណដ៏ល្អបំផុត។

ធ្វើទៅតាមកម្លាំងរាងកាយរបស់អ្នក៖ ប្រសិនបើកម្រិតថាមពលរបស់អ្នកមានកម្រិតទាប ចូរផ្លាស់ប្ដូររយៈពេលដែលអ្នកហាត់ប្រាណរហូតដល់អ្នកមានអារម្មណ៍ធូរស្រាល។

រក្សាជាតិទឹក និងញ៉ាំអាហារដែលមានជីវជាតិ៖ ផឹកទឹកឱ្យបានច្រើនក្នុងអំឡុងពេលហាត់ប្រាណ និងពេញមួយថ្ងៃ ដើម្បីជៀសវាងការខ្សោះជាតិទឹក។

281

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន