
អំពីឱសថមហារីក
គោលបំណងការប្រើឱសថគីមី
គោលបំណងនៃការប្រើឱសថគីមី
ការព្យាបាលឱសថគីមី គឺមានគោលបំណង ៣ អាស្រ័យទៅតាមលក្ខខណ្ឌវេជ្ជសាស្ត្ររបស់អ្នកជំងឺ។ ដើម្បីទទួលបានការព្យាបាល លោកអ្នកចាំបាច់យល់ដឹងអំពីគោលបំណងនៃវិធីព្យាបាលនីមួយៗ។
1.គោលបំណងព្យាបាលឲ្យជាសះស្បើយ
នៅពេលដែលការព្យាបាលឱសថមហារីករំពឹងថាអាចជាដាច់
វាអាស្រ័យទៅតាមប្រភេទនៃជំងឺមហារីក ដោយប្រភេទខ្លះគេអាចព្យាបាលជាសះស្បើយ។ ក្នុងករណីនេះ ឱសថព្យាបាលគឺជាជម្រើសមួយរបស់ក្រុមគ្រូពេទ្យ។ Cambodia Cancer
ការព្យាបាលមុន និងក្រោយពេលវះកាត់
ការព្យាបាលក្រោយពេលវះកាត់ គឺនៅពេលដែលដុំសាច់ ឬកន្លែងមហារីកត្រូវបានវះកាត់ចេញ ប៉ុន្តែគេសន្មតថាមេរោគមហារីកដែលគេមើលមិនឃើញនេះនៅតែមានវត្តមាននៅក្នុងរាងកាយអ្នកជំងឺ ដូច្នេះ ដើម្បីព្យាបាលជំងឺមហារីកឲ្យជាដាច់ គេត្រូវធ្វើការព្យាបាលបន្ថែមបន្ទាប់ពីការវះកាត់។ Cambodia Cancer
ដូចគ្នានេះដែរ ប្រសិនបើជាការព្យាបាលមុនពេលវះកាត់ គឺធ្វើឡើងដើម្បីធ្វើឲ្យទំហំដុំសាច់មហារីករួមតូច ទើបគេធ្វើការវះកាត់យកចេញ។ ក្នុងករណីទាំង ២ ខាងលើនេះ គេធ្វើការព្យាបាលគួបផ្សំគ្នាជាមួយនឹងការវះកាត់ ដែលគេហៅថា “ការព្យាបាលឱសថគីមីផ្គួប” ហើយការព្យាបាលនេះ ត្រូវបានកំណត់រយៈពេលច្បាស់លាស់។

2. គោលបំណងពន្យារអាយុ
ដូចជាការវះកាត់យកដុំមហារីកក្នុងដំណាក់កាលធ្ងន់ធ្ងរ(ដំណាក់កាលមហារីករាលដាលទៅកោសិការផ្សេង), មហារីក, និងការកើតឡើងវិញដែលមិនអាចព្យាបាលជាដាច់ គឺយើងអាចប្រើប្រាស់ឱសថមហារីក ដើម្បីពន្យាសកម្មភាពរបស់មេរោគមហារីកក្នុងគោលបំណងឲ្យអ្នកជំងឺមានអាយុរស់បានច្រើនខែឬ ឆ្នាំជាងធម្មតា។
3. គោលបំណងបន្ធូរបន្ថយរោគសញ្ញាផ្សេងៗ
ការព្យាបាលនេះ ធ្វើឡើងដើម្បីបន្ថយអាការៈ ឬរោគសញ្ញាមិនល្អមួយចំនួនដែលបង្កដោយមេរោគមហារីក។ Cambodia Cancer

