
អំពីឱសថមហារីក
ប្រភេទឱសថគីមី
ប្រភេទ និងលក្ខណៈផ្សេងៗនៃឱសថគីមី
ឱសថប្រឆាំងមហារីកមានជាច្រើនប្រភេទដូចជា
ឱសថប្រឆាំងមហារីកដោយសម្លាប់កោសិកា (ឱសថប្រឆាំងមហារីកដែលគេរកឃើញយូរហើយ)
វាជាឱសថប្រឆាំងមហារីកដែលត្រូវបានគេប្រើប្រាស់ជាយូរមកហើយ ហើយវាមានឥទ្ធិពលលើការបំបែកខ្លួន និងរីកសាយភាយលើកោសិកា ដោយបំផ្លាញកោសិកាណាដែលរីកសាយភាយ។ Cambodia Cancer
ឱសថព្យាបាលជំងឺមហារីក ដោយឳសថជីវសាស្រ្តសំដៅលើហ៊្សែនបង្ករមេរោគមហារីក (Targeted therapy)
នេះគឺជាឱសថប្រឆាំងមហារីកដែលមានឥទ្ធិពល ឬមានគោលដៅជាពិសេសតែទៅលើកោសិកាមហារីកប៉ុណ្ណោះ។ ឱសថនេះ មានប្រសិទ្ធភាពខ្លាំងដែលមានគោលដៅពិសេសនៃកោសិកាមហារីក។
ឱសថព្យាបាលពង្រឹងភាពស៊ាំប្រឆាំងនឹងមហារីក(Immunotherapy)
ខុសពីឱសថផ្សេងៗ ដែលគោលដៅចំៗលើកោសិកាមហារីក ឱសថនេះបែរជាជួយពង្រឹងភាពស៊ាំរបស់លោកអ្នកឲ្យកម្ចាត់កោសិកាមហារីកដោយខ្លួនឯងវិញ។ Cambodia Cancer
ការព្យាបាលដោយប្រើអ័រម៉ូន (ការព្យាបាលដោយបង្កើន, រារាំង, ឬកម្ចាត់អ័រម៉ូន)
គេប្រើសម្រាប់ជំងឺមហារីក (ដូចជាមហារីកសុដន់, មហារីកប្រ៉ូស្តាត, មហារីកស្បូន) ដែលកើតឡើងក្រោមឥទ្ធិពលនៃអ័រម៉ូនណាមួយនៅក្នុងរាងកាយ។ ប្រសិនបើរាងកាយលោកអ្នកមិនមានការឆ្លើយតបទៅនឹងអ័រម៉ូនទេ នោះការព្យាបាលគឺពុំមានប្រសិទ្ធភាពឡើយ ដូច្នេះចូរពិនិត្យថាតើលោកអ្នកមានការឆ្លើយតប ឬមិនមានមុននឹងចាប់ផ្ដើមការព្យាបាល។ Cambodia Cancer


