អំពីជំងឺមហារីក

មហារីកសុដន់

ទិដ្ឋភាពទូទៅ

ជំងឺមហារីកសុដន់ គឺជាការលូតលាស់មិនធម្មតានៃកោសិកាសុដន់។ បើ​​តាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជា Cambodia Cancer ឆ្នាំ២០២០ ជំងឺមហារីកសុដន់​គឺជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ១​ ដែលកើតមានច្រើនជាងគេ សម្រាប់ស្រ្តីនៅប្រទេស​កម្ពុជា។ (យោងតាម Global Cancer Observatory 2020)

រោគសញ្ញា

អាការៈនិងរោគសញ្ញានៃជំងឺមហារីកសុដន់អាចមានដូចជា៖

  • ដុំរឹង ឬទន់នៅក្នុងសុដន់ដែលវាខុសពីសុដន់ធម្មតា
  • ទំហំ និងរូបរាងសុដន់ខុសប្លែកពីមុន
  • ស្បែកនៅលើសុដន់ប្រែប្រួលដូចជាមានពក ឬផតជាដើម
  • ក្បាលសុដន់លិប​ចូលក្នុង
  • បែកស្រកា, របកស្បែក, ក្បាលសុដន់ឡើងគ្រិន,   ឬរបកស្បែកនៅជុំវិញក្បាលសុដន់
  • ស្បែកលើសុដន់ឡើងក្រហម ឬរន្ធញើសរីកធំដូចសំបកក្រូច ជាដើម។ Cambodia Cancer

តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា
ប្រសិនបើអ្នកឃើញមានដុំ ឬការប្រែប្រួលផ្សេងទៀតក្នុងសុដន់របស់អ្នក ទោះបីជាការពិនិត្យសុដន់ថ្មីៗ (mammogram) មានលទ្ធផលយ៉ាងណាក៏ដោយ ក៏អ្នកគួរណាត់ជួបវេជ្ជបណ្ឌិត​ដើម្បីពិនិត្យភ្លាមៗដែរ។

កត្តាហានិភ័យ

កត្តាដែលជាប់ពាក់ព័ន្ធនឹងជំងឺមហារីកសុដន់ខ្ពស់មានដូចជា៖

  • ជាស្រ្តី
  • អាយុកាន់តែច្រើន
  • មានប្រវត្តិធ្លាប់មានជំងឺពាក់ព័ន្ធនឹងមហារីកសុដន់
  • គ្រួសារ និងបងប្អូនមានប្រវត្តិកើតមហារីកសុដន់ ​
  • ធាត់ជ្រុល
  • ឆាប់មករដូវក្នុងវ័យក្មេងពេក
  • បាត់រដូវនៅអាយុច្រើនពេក
  • មានកូនដំបូងពេលខ្លួនមានអាយុច្រើន
  • ពុំមានកូន
  • មានការព្យាបាលក្រោយពេលអស់រដូវដោយប្រើអ័រម៉ូន
  • សេពគ្រឿងស្រវឹង ដាដើម។ Cambodia Cancer

របៀបធ្វើរោគវិនិច្ឆ័យជំងឺមហារីកសុដន់

  • ពិនិត្យសុដន់ (mammalogy)
  • ពិនិត្យអេកូរ (ultrasonography)
  • ពិនិត្យសុដន់ដោយប្រើម៉ាស៊ីនស្កែន mammogram (mammography)
  • ច្រឹបយកសាច់សុដន់ទៅពិនិត្យ

ការព្យាបាលជំងឺមហារីក​សុដន់

  • វះកាត់យកដុំមហារីកចេញ (sectoral resection)
  • ការព្យាបាលដោយកាំរស្មី (Radiotherapy)
  • ការប្រើប្រាស់ថ្នាំគីមី (Chemotherapy)
  • ការព្យាបាលដោយប្រើអ័រម៉ូន (Hormonal therapy)

1

1087

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន