
អំពីជំងឺមហារីក
មហារីកក្រពះ

ទិដ្ឋភាពទូទៅ
មហារីកក្រពះគឺជាជំងឺមហារីកមួយប្រភេទដែលចាប់ផ្តើមកើតនៅផ្នែកណាមួយនៃក្រពះ និងអាចរាលដាលទៅសរីរាង្គផ្សេងទៀតផងដែរដូចជា ថ្លើម លំពែង ពោះវៀន សួត ជាដើម។ បើតាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជា Cambodia Cancer ឆ្នាំ២០២០ជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ៦ដែលកើតមានច្រើនជាងគេ ចំពោះបុរសនៅប្រទេសកម្ពុជា ក្នុងចំណោមប្រភេទជំងឺមហារីកដទៃទៀត ។(យោងតាម Global Cancer Observatory 2020)
រោគសញ្ញា
អាការ និងរោគសញ្ញានៃជំងឺមហារីកក្រពះអាចមានដូចជា៖
- ពិបាកលេបអាហារ
- មានអារម្មណ៍ចង់ក្អួតបន្ទាប់ពីទទួលទានអាហារ
- មានអារម្មណ៍ឆ្អែតបន្ទាប់ពីទទួនទានអាហារតិចប៉ុណ្ណោះ
- ឆ្អល់ក្ដៅចុងដង្ហើម
- មិនរំលាយអាហារ
- ក្អួតចង្អោរ
- ឈឺក្រពះ
- ស្រកទម្ងន់ដោយមិនដឹងខ្លួន
- ក្អួត ជាដើម
តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា?
ប្រសិនបើលោកអ្នកមានអាការៈនិងរោគសញ្ញាដែលគួរឲ្យបារម្ភ សូមទៅជួបវេជ្ជបណ្ឌិតភ្លាមដើម្បីពិនិត្យអំពីមូលហេតុនានា ដែលបណ្តាលឲ្យមានអាការៈ និងរោគសញ្ញានោះជាមុនសិន។ Cambodia Cancer
កត្តាហានិភ័យ
កត្តាមួយចំនួនដែលបង្កើនការប្រឈមនៃជំងឺមហារីកក្រពះរួមមាន៖
- បញ្ហាឈឺក្រពះ
- ធាត់ជ្រុល
- ទទួលទានអាហារមានជាតិប្រៃខ្លាំង ឬអាហារឆ្អើរ
- ប្រវត្តិបងប្អូន ឬគ្រួសារមានជំងឺមហារីកក្រពះ
- មានបាក់តេរីអាក្រក់ក្នុងក្រពះ (Helicobacter pylori)
- រលាកក្រពះរយៈពេលយូរ
- ជក់បារី
- ដុះសាច់ក្នុងក្រពះ ជាដើម
វិធីបង្ការការពារ
ដើម្បីការពារហានិភ័យមហារីកក្រពះ លោកអ្នកអាច៖
- រក្សាទម្ងន់ឲ្យបានល្អប្រកបដោយសុខភាព
- ជ្រើសរើសរបបអាហារដែលសម្បូរដោយផ្លែឈើ និងបន្លែ
- កាត់បន្ថយបរិមាណជាតិប្រៃ និងអាហារឆ្អើរ ដែលលោកអ្នកទទួលទាន
- ឈប់ជក់បារី
- សួរវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីហានិភ័យដែលបណ្តាលឲ្យកើតមហារីកក្រពះ
ការព្យាបាលជំងឺមហារីកក្រពះ
- ការវះកាត់
- ការប្រើប្រាស់ថ្នាំគីមី
- ការព្យាបាលដោយកាំរស្មី។

