អំពីការជ្រុះសក់

សម្តីរបស់អ្នកជម្ងឺ ភាគ១

ចេញពី “ការអង្កេតស្វែងរកការពិតស្ដីពីក្ដីបារម្ភ និងបន្ទុករបស់អ្នកជំងឺមហារីក”

១. ខ្ញុំឮគេថាសក់របស់ខ្ញុំនឹងជ្រុះនៅពេលដែលខ្ញុំចាប់ផ្ដើមហូបឱសថមហារីក ប៉ុន្តែតាមពិតខ្ញុំពិតជាឈឺចាប់នៅពេលឃើញសក់របស់ខ្ញុំជ្រុះជារៀងរាល់ថ្ងៃ។

២. សក់របស់ខ្ញុំជ្រុះដោយសារតែការព្យាបាលដោយប្រើឱសថគីមី ហើយគ្រូរបស់ខ្ញុំប្រាប់ថាសក់នឹងដុះឡើងវិញ ប៉ុន្តែខ្ញុំបារម្ភថាវានឹងដុះមកវិញពិតមែន ឬយ៉ាងណា។

៣. ខ្ញុំតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលសក់ខ្ញុំចាប់ផ្ដើមជ្រុះ ពីព្រោះខ្ញុំបានឃើញផលរំខានចេញពីឱសថប្រឆាំងនឹងមហារីក។ ឱសថនោះមិនសូវជាខ្លាំងទេ ហើយគេប្រាប់ខ្ញុំថាអ្នកដទៃទៀតក៏ជ្រុះសក់ដូចខ្ញុំដែរ គ្រាន់តែខ្ញុំមានអារម្មណ៍ក្រៀមក្រំ ពីព្រោះបេះដូងរបស់ខ្ញុំមិនទាន់ត្រៀមខ្លួនរួច ទោះបីជាខ្ញុំដឹងថាកម្រិតនៃការជ្រុះសក់នេះខុសគ្នាពីម្នាក់ទៅម្នាក់។ Cambodia Cancer


៤. ដោយសារតែផលរំខាននៃឱសថប្រឆាំងនឹងមហារីក ធ្វើឲ្យសក់របស់ខ្ញុំជ្រុះម្ដងមួយៗ ហើយនៅទីបំផុត វាជ្រុះអស់រលីង ខ្ញុំគិតថាខ្ញុំមិនសប្បាយចិត្តទេ។ ក៏ប៉ុន្តែ ១១ ខែបន្ទាប់ពីការព្យាបាល សក់របស់ខ្ញុំឡើងសពេញក្បាល ប៉ុន្តែសក់ខ្មៅបានដុះឡើងវិញ ហើយខ្ញុំក៏សប្បាយឡើងវិញដែរ។


៥. បន្ទាប់ពីប្រើប្រាស់ឱសថអស់មួយកម្រិតប្រើប្រាស់ សក់របស់ខ្ញុំបានដុះឡើងវិញ ហើយខ្ញុំឈប់ពាក់សក់ក្លែងក្លាយ អារម្មណ៍រីករាយឡើងវិញ ហើយខ្ញុំក៏អាចត្រឡប់ទៅរកភាពដើមវិញដែរ។

៦. ព្រោះតែផលរំខាន ធ្វើឲ្យសក់របស់ខ្ញុំជ្រុះ ហើយទោះជាចប់ការព្យាបាលយ៉ាងណាក៏ដោយ ខ្ញុំមិនអាចទៅធ្វើការវិញបានទេ រហូតដល់សក់របស់ខ្ញុំបានដុះឡើងវិញ។ Cambodia Cancer

៧. វាជាការរន្ធត់យ៉ាងខ្លាំងចំពោះស្ត្រីម្នាក់ដែលបាត់បង់សក់របស់ខ្លួនទាំងអស់។

៨. ខ្ញុំមិនចូលចិត្តការពិតដែលថាសក់របស់ខ្ញុំបានជ្រុះ ពីព្រោះបើមានគេមកសួរសុខទុក្ខខ្ញុំ គេនឹងដឹងថាខ្ញុំមានមហារីក។

៩. ខ្ញុំនៅតែបារម្ភអំពីសក់ដែលបាត់បង់ ដូច្នេះខ្ញុំបានគ្របកន្សែង, ពាក់សក់ក្លែងក្លាយ និងពាក់មួក។

១០. ខ្ញុំភ្ញាក់ផ្អើលនៅពេលដែលសក់ខ្ញុំជ្រុះ ប៉ុន្តែការបារម្ភរបស់ខ្ញុំបានធូរស្បើយ ដោយបានឃើញ និងអង្កេតមនុស្សនៅជុំវិញខ្ញុំនៅពេលខ្ញុំសម្រាកពេទ្យ។ Cambodia Cancer

1

511

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន