
អំពីជំងឺមហារីក
មហារីកសួត

ទិដ្ឋភាពទូទៅ
ជំងឺមហារីកសួត ជាមហារីកដែលជួបញឹកញាប់ ដែលមានដល់ 2.21 លានករណីថ្មី ទូទាំងពិភពលោក ក្នុងឆ្នាំ2020។
រោគសញ្ញា
ជាធម្មតា មនុស្សដែលមានជំងឺមហារីកសួតដំណាក់កាលដំបូងមិនបង្ហាញរោគសញ្ញានោះទេ។ ទោះជាយ៉ាងណានៅពេលដែលជំងឺរាលដាល រោគសញ្ញាក្រោមអាចមានដូចជា៖
- ក្អករ៉ាំរ៉ៃ (ក្អកស្ងួត ឬមានស្លេស)
- បញ្ហានៃការដកដង្ហើមដូចជាហត់
- សំលេងដង្ហើមលឺដូចហួច
- ឈឺទ្រូង
- ក្អួតលាយឈាម
- សំលេងស្អក
- មានការឆ្លងមេរោគនៅសួតញឹកញាប់ ដូចជាជំងឺរលាកសួត
- ទន់ខ្សោយ ឬការអស់កម្លាំង
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
មានជំងឺជាច្រើនផ្សេងទៀតដែលមានរោគសញ្ញាដូចគ្នាទៅនឹងរោគសញ្ញាខាងលើ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា?
ប្រសិនបើលោកអ្នកមានអាការៈនិងរោគសញ្ញាដែលគួរឲ្យបារម្ភ សូមទៅជួបវេជ្ជបណ្ឌិតភ្លាម ដើម្បីពិនិត្យអំពីមូលហេតុនានា ដែលបណ្តាលឲ្យមានអាការៈ និងរោគសញ្ញានោះជាមុនសិន។ Cambodia Cancer
កត្តាហានិភ័យ
មូលហេតុជាក់លាក់នៃជំងឺមហារីកសួតមិនត្រូវបានស្គាល់នោះទេ។ ទោះជាយ៉ាងណា មានកត្តាមួយចំនួនដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីកសួត៖
- ការជក់បារី
- សារធាតុពុល និងភាពក្រខ្វក់នៃបរិស្ថាន
- អាយុកាន់តែចាស់ ហានិភ័យនៃជំងឺមហារីកសួតកាន់តែខ្ពស់
- ប្រវត្តិគ្រួសារ – អ្នកដែលមានប្រវត្តិនៃជំងឺមហារីកសួត លើឪពុកម្តាយ និងបងប្អូនគឺមានហានិភ័យខ្ពស់នៃជំងឺមហារីកសួតបើប្រៀបធៀបជាមួយអ្នកដែលមិនមានប្រវត្តិកើតជំងឺនេះក្នុងគ្រួសារ បើទោះបីជាពួកគេមិនជក់បារីក៏ដោយ។
ការព្យាបាលជំងឺមហារីកសួត
ជម្រើសនៃការព្យាបាលអាស្រ័យជាសំខាន់លើទីតាំង ទំហំ និងដំណាក់កាលនៃជំងឺមហារីកសួត។ ស្ថានភាពផ្លូវចិត្ត និងសុខភាពរបស់អ្នកជំងឺ ដែរដែលគួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ៖
- ការវះកាត់
- ការព្យាបាលដោយវិទ្យុសកម្ម ប្រើប្រាស់កាំរស្មីអ៊ិច
- ការព្យាបាលដោយថ្នាំគីមី

