
អំពីជំងឺមហារីក
មហារីកមាត់ស្បូន

មហារីកមហារីកមាត់ស្បូន ជាមហារីកកើតឡើងញឹកញាប់លំដាប់ទី ២ បន្ទាប់ពីមហារីកសុដន់ ចំពោះស្ត្រីនៅកម្ពុជា (យោងតាម Globo can 2020) ។ វាអាចការពារបានដោយការចាក់វ៉ាក់សាំងប្រឆាំងមេរោគ HPV និងការតាមដានញឹកញាប់ជាមួយគ្រូពេទ្យជំនាញ។ មហារីកមាត់ស្បូនដំណាក់កាលដំបូងៗ មានអត្រាជាសះស្បើយខ្ពស់ បើបានព្យាបាលតាមបច្ចេកទេស។
រោគសញ្ញា
ជាធម្មតា មហារីកមាត់ស្បូនច្រើនកើតលើស្ត្រីវ័យលើសពី35ឆ្នាំឡើង។ រោគសញ្ញានៃមហារីកមាត់ស្បូនរួមមាន ៖
- ធ្លាក់ឈាមតាមទ្វារមាស
- មករដូវយូរថ្ងៃ ឬធ្លាក់ច្រើន
- ឈឺ ឬធ្លាក់ឈាម ពេលរួមភេទ
- ឈឺក្នុងអាងត្រគៀក
- ធ្លាក់ស ឬ ធ្លាក់ឈាមក្រោយអស់រដូវ….។
មានជំងឺជាច្រើនផ្សេងទៀតដែលមានរោគសញ្ញាដូចគ្នាទៅនឹងរោគសញ្ញាខាងលើ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជៀសវាងការប្រើប្រាស់អាហារបំប៉ន ឬឱសថដែលមិនមានការណែនាំពីឱសថការី ឬវេជ្ជបណ្ឌិត ដែលនាំឲ្យយឺតយ៉ាវដល់ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល។
តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា?
ប្រសិនបើលោកអ្នកមានអាការៈនិងរោគសញ្ញាដែលគួរឲ្យបារម្ភ សូមទៅជួបវេជ្ជបណ្ឌិតភ្លាម ដើម្បីពិនិត្យអំពីមូលហេតុនានា ដែលបណ្តាលឲ្យមានអាការៈ និងរោគសញ្ញានោះជាមុនសិន។ Cambodia Cancer
កត្តាហានិភ័យ
កត្តាផ្សេងទៀតដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូនរួមមាន៖
- ការជក់បារី
- មានកូនលើសពី ៥ នាក់ជាពិសេសនៅវ័យក្មេង
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ
- ការឆ្លងជំងឺកាមរោគផ្សេងៗទៀតដូចជាជំងឺប្រមេះទឹកបាយរោគស្វាយនិងអេដស៍បង្កើនហានិភ័យនៃវីរុស papillomaviruses (HPV) ។
- ម្តាយប្រើថ្នាំអរម៉ូន diethylstilbestrol (DES) នៅពេលមានផ្ទៃពោះ ដោយហេតុនេះបង្កើនហានិភ័យរបស់កុមារក្នុងការវិវត្តទៅជាជំងឺមហារីកមាត់ស្បូននៅពេលក្រោយ។
- ការប្រើថ្នាំពន្យារកំណើតរយៈពេលជាង ៥ ឆ្នាំ
- មានដៃគូរួមភេទច្រើន។
ការព្យាបាលជំងឺមហារីកមាត់ស្បូន
ជម្រើសនៃការព្យាបាលអាស្រ័យជាសំខាន់លើទីតាំង ទំហំ និងដំណាក់កាលនៃជំងឺមហារីកស្បូនមានដូចជា៖
- ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ)
- ការចាក់ថ្នាំគីមី
- ការវះកាត់

