
របបអាហារ
តើអាហារប្រភេទណាដែលអ្នកជំងឺមហារីកមាត់ស្បូនគួរទទួលទាន?
នៅពេលអ្នកបានពិនិត្យឃើញថា មានជំងឺមហារីកមាត់ស្បូន ការទទួលទានអាហារមានសារធាតុចិញ្ចឹម វាអាចជួយធ្វើអោយអាការៈជំងឺនៅក្នុងរាងកាយបានប្រសើរឡើង។ Cambodia Cancer សូមណែនាំប្រភេទអាហារដែលអ្នកជំងឺមហារីមាត់ស្បូវគួរទទួលទាន៖

ធញ្ញជាតិ៖ អត្ថប្រយោជន៏ធញ្ញជាតិសម្រាប់អ្នកជំងឺមហារីកមាត់ស្បូនគឺ វាជួយកាត់បន្ថយឱកាសនៃការរីករាលដាលនៃជំងឺ ថែមទាំងជួយពង្រឹង និងជួយដល់ដំណើរការរបស់អេស្ត្រូជេនដែលជាអ័រម៉ូនអាចបណ្ដាលឲ្យមានជំងឺមហារីកមាត់ស្បូនឲ្យដើរស្រូល បើសិនជាវាមានច្រើនហួសកំណត់នៅក្នុងរាងកាយ។ អ្នកអាចទទួលទាននំបុ័ងស្រូវសាឡី ឬអាហារធ្វើពីគ្រាប់អញ្ញជាតិផ្សេងៗទៀត។
បន្លែ៖ បន្លែក៏ជាអង់ទីអុកស៊ីដាយមួយដែលអាចជួយប្រយុទ្ធនឹងមហារីកមាត់ស្បូនដ៏មានប្រសិទ្ធបំផុត។ លោកអ្នកអាច ទទួលទានបន្លែបៃតងទាំងឡាយដែលមានដូចជា ប្រូកូលី ស្លឹកផ្ទី និងសាឡាដ សុទ្ធតែជាអាហារដែលសក្តិសមបំផុត។
អាហារផ្ទុកជាតិបេតាការ៉ូទីន៖ ផ្លែឈើទាំងអស់សុទ្ធតែមានសារធាតុចិញ្ចឹមនិងជាអង់ទីអុកស៊ីដាយដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ នៅក្នងនោះផ្លែត្រសក់ស្រូវមានផ្ទុកសារធាតុបេតាការ៉ូទីន ដែលជាសារធាតុអាចបំលែងទៅជាវីតាមីនAក្នុងរាងកាយ ចំពោះស្ត្រីដែលទទួលទានអាហារមានជាតិបេតាការ៉ូទីនអាចកាត់បន្ថយអត្រាកើតជំងឺមហារីកមាត់ស្បូន27%។
តៅហ៊ូ៖ តៅហ៊ូមានប្រភពមកពីសណ្ដែកសៀងដែលមានអត្ថប្រយោន៏ដល់សុខភាពរបស់ស្ត្រីចំពោះស្ត្រីដែលទទួលទានតៅហ៊ូជំនួសផ្នែកតូចនៃការទទួលទានសាច់សត្វអាចជួយកាត់បន្ថយ អត្រាកើតជំងឺមហារីកមាត់ស្បូនបាន។ តៅហ៊ូអាចផ្ដល់ផលប្រយោជន៏ក្នុងអំឡុងពេល ព្យាបាលជំងឺមហារីកមាត់ស្បូនផងដែរ។ ជំនួយការទទួលទានសាច់គោ សាច់ជ្រូក នឹងសាច់មាន់ដែលអ្នកអាច បែបមកទទួលទានអាហារមាន តៅហ៊ូចូលផ្សំវិញ។

