អំពីជំងឺមហារីក

មហារីកមាត់ស្បូន

មហារីកមហារីកមាត់ស្បូន ជាមហារីកកើតឡើងញឹកញាប់លំដាប់ទី ២ បន្ទាប់ពីមហារីកសុដន់ ចំពោះស្ត្រីនៅកម្ពុជា (យោងតាម Globo can 2020) ។ វាអាចការពារបានដោយការចាក់វ៉ាក់សាំងប្រឆាំងមេរោគ HPV និងការតាមដានញឹកញាប់ជាមួយគ្រូពេទ្យជំនាញ។ មហារីកមាត់ស្បូនដំណាក់កាលដំបូងៗ មានអត្រាជាសះស្បើយខ្ពស់ បើបានព្យាបាលតាមបច្ចេកទេស។ 

រោគសញ្ញា

ជាធម្មតា មហារីកមាត់ស្បូនច្រើនកើតលើស្ត្រីវ័យលើសពី35ឆ្នាំឡើង។ រោគសញ្ញានៃមហារីកមាត់ស្បូនរួមមាន ៖

  • ធ្លាក់ឈាមតាមទ្វារមាស 
  • មករដូវយូរថ្ងៃ ឬធ្លាក់ច្រើន 
  • ឈឺ ឬធ្លាក់ឈាម ពេលរួមភេទ 
  • ឈឺក្នុងអាងត្រគៀក 
  • ធ្លាក់ស ឬ ធ្លាក់ឈាមក្រោយអស់រដូវ….។

​មានជំងឺជាច្រើនផ្សេងទៀតដែលមានរោគសញ្ញាដូចគ្នាទៅនឹងរោគសញ្ញាខាងលើ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។​ ជៀសវាងការប្រើប្រាស់អាហារបំប៉ន ឬឱសថដែលមិនមានការណែនាំពីឱសថការី ឬវេជ្ជបណ្ឌិត ដែលនាំឲ្យយឺតយ៉ាវដល់ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល។

តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា?

ប្រសិនបើលោកអ្នកមានអាការៈនិងរោគសញ្ញាដែលគួរឲ្យបារម្ភ សូមទៅជួបវេជ្ជបណ្ឌិត​ភ្លាម ដើម្បីពិនិត្យអំពីមូលហេតុនានា ដែលបណ្តាលឲ្យមានអាការៈ និងរោគសញ្ញានោះជាមុនសិន។ Cambodia Cancer

កត្តាហានិភ័យ

កត្តាផ្សេងទៀតដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូនរួមមាន៖

  • ការជក់បារី 
  • មានកូនលើសពី ៥ នាក់ជាពិសេសនៅវ័យក្មេង 
  • ប្រព័ន្ធភាពស៊ាំចុះខ្សោយ 
  • ការឆ្លងជំងឺកាមរោគផ្សេងៗទៀតដូចជាជំងឺប្រមេះទឹកបាយរោគស្វាយនិងអេដស៍បង្កើនហានិភ័យនៃវីរុស papillomaviruses (HPV) ។ 
  • ម្តាយប្រើថ្នាំអរម៉ូន diethylstilbestrol (DES) នៅពេលមានផ្ទៃពោះ ដោយហេតុនេះបង្កើនហានិភ័យរបស់កុមារក្នុងការវិវត្តទៅជាជំងឺមហារីកមាត់ស្បូននៅពេលក្រោយ។
  • ការប្រើថ្នាំពន្យារកំណើតរយៈពេលជាង ៥ ឆ្នាំ 
  • មានដៃគូរួមភេទច្រើន។

ការព្យាបាលជំងឺមហារីកមាត់ស្បូន

ជម្រើសនៃការព្យាបាលអាស្រ័យជាសំខាន់លើទីតាំង ទំហំ និងដំណាក់កាលនៃជំងឺមហារីកស្បូនមានដូចជា៖

  • ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ) 
  • ការចាក់ថ្នាំគីមី 
  • ការវះកាត់

515

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន