អំពីជំងឺមហារីក

មហារីកក្រពះ

ទិដ្ឋភាពទូទៅ

មហារីកក្រពះគឺជាជំងឺមហារីកមួយប្រភេទដែលចាប់ផ្តើមកើតនៅផ្នែកណាមួយនៃក្រពះ​​ និងអាចរាលដាលទៅសរីរាង្គផ្សេងទៀតផងដែរដូចជា ថ្លើម លំពែង ពោះវៀន សួត ជាដើម។ ​បើ​​តាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជា Cambodia Cancer ឆ្នាំ២០២០ជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ៦ដែលកើតមានច្រើនជាងគេ ចំពោះបុរសនៅប្រទេសកម្ពុជា ក្នុងចំណោមប្រភេទជំងឺមហារីកដទៃទៀត ។(យោងតាម Global Cancer Observatory 2020)

រោគសញ្ញា
អាការ និងរោគសញ្ញានៃជំងឺមហារីកក្រពះអាចមានដូចជា៖

  • ពិបាកលេបអាហារ
  • មានអារម្មណ៍ចង់ក្អួតបន្ទាប់ពីទទួលទានអាហារ
  • មានអារម្មណ៍ឆ្អែតបន្ទាប់ពីទទួនទានអាហារតិចប៉ុណ្ណោះ
  • ឆ្អល់ក្ដៅចុងដង្ហើម
  • មិនរំលាយអាហារ
  • ក្អួតចង្អោរ
  • ឈឺក្រពះ
  • ស្រកទម្ងន់ដោយមិនដឹងខ្លួន
  • ក្អួត ជាដើម

តើគួរជួបវេជ្ជបណ្ឌិតនៅពេលណា?
ប្រសិនបើលោកអ្នកមានអាការៈនិងរោគសញ្ញាដែលគួរឲ្យបារម្ភ សូមទៅជួបវេជ្ជបណ្ឌិត​ភ្លាមដើម្បីពិនិត្យអំពីមូលហេតុនានា ដែលបណ្តាលឲ្យមានអាការៈ និងរោគសញ្ញានោះជាមុនសិន។ Cambodia Cancer

កត្តាហានិភ័យ

កត្តាមួយចំនួនដែលបង្កើនការប្រឈមនៃជំងឺមហារីកក្រពះរួមមាន៖

  • បញ្ហាឈឺក្រពះ
  • ធាត់ជ្រុល
  • ទទួលទានអាហារមានជាតិប្រៃខ្លាំង ឬអាហារឆ្អើរ
  • ប្រវត្តិបងប្អូន ឬគ្រួសារមានជំងឺមហារីកក្រពះ
  • មានបាក់តេរីអាក្រក់ក្នុងក្រពះ (Helicobacter pylori)  
  • រលាកក្រពះរយៈពេលយូរ
  • ជក់បារី
  • ដុះសាច់ក្នុងក្រពះ ជាដើម

វិធីបង្ការការពារ

ដើម្បីការពារហានិភ័យមហារីកក្រពះ​ លោកអ្នកអាច៖

  • រក្សាទម្ងន់ឲ្យបានល្អប្រកបដោយសុខភាព
  • ជ្រើសរើសរបបអាហារដែលសម្បូរដោយផ្លែឈើ និងបន្លែ
  • កាត់បន្ថយបរិមាណជាតិប្រៃ និងអាហារឆ្អើរ ដែលលោកអ្នកទទួលទាន
  • ឈប់ជក់បារី
  • សួរវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីហានិភ័យដែលបណ្តាលឲ្យកើតមហារីកក្រពះ

ការព្យាបាលជំងឺមហារីកក្រពះ

  • ការវះកាត់
  • ការប្រើប្រាស់ថ្នាំគីមី
  • ការព្យាបាលដោយកាំរស្មី។
2

1011

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន