
អំពីជំងឺមហារីក
-
5 May 2023អាហារដែលអាចបង្កអោយមានជំងឺមហារីក
ចំណីអាហារគឺជាប្រភពនៃថាមពលរបស់យើង តែការទទួលទានចំណីអាហារខុសពុំមានគុណភាពនិងបរិភោគនូវរសជាតិអាហារនោះជាប្រចាំអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ ពេលយើងចេះជ្រើសរើសចំណីអាហារញ៉ាំរាល់ថ្ងៃពិតជាមានផលល្អចំពោះសុខភាព។ ផ្ទុយទៅវិញនៅពេលញ៉ាំអាហារមិនដឹងប្រភព និងពាសវាលពាសកាល គឺនាំអោយមានគ្រោះថ្នាក់ដល់សុខភាពទាំងបច្ចុប្បន្ន និងអនាគត។ សូមអញ្ជើញទស្សនាវីដេអូដើម្បីទទួលបានចំណេះដឹងបន្ថែម https://youtu.be/IPTdJ4Z2BL4
-
28 April 2023ស្វែងយល់អំពីជំងឺមហារីករាលដាល
ជំងឺមហារីកអាចរាលដាលពីកន្លែងដែលកើតទៅកន្លែងផ្សេងទៀតនៃរាងកាយដែលគេហៅថាមហារីករាលដាល។ ស្វែងយល់អំពីជំងឺមហារីករាលដាលដែលលោកអ្នកគួរដឹងដោយទស្សនាវីដេអូខាងក្រោមសូមអញ្ជើញទស្សនាវីដេអូដើម្បីទទួលបានចំណេះដឹងបន្ថែម
-
12 April 2023ការព្យាបាលជំងឺមហារីក
ជំងឺមហារីកគឺជាជំងឺមួយប្រភេទដែលមនុស្សជាច្រើនតែងតែបារម្ភនិងមានការភ័យខ្លាច ហើយជំងឺនេះដែរ គឺត្រូវការការព្យាបាលទៅតាមឯកទេសជំនាញ ការថែទាំ មានរបបអាហារត្រឹមត្រូវ និងការប្រើប្រាស់ថ្នាំដែលមានគុណភាពខ្ពស់ផងដែរ សូមអញ្ជើញទស្សនាវីដេអូដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីជំងឺមហារីកនិងការព្យាបាល
-
10 April 2023ស្វែងយល់អំពីជំងឺមហារីកសួត
ជំងឺមហារីកសួត ជាមហារីកដែលជួបញឹកញាប់ ដែលមានដល់ 2.21 លានករណីថ្មី ទូទាំងពិភពលោក ក្នុងឆ្នាំ2020។ដូច្នេះដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺមហារីកនេះ យើងខ្ញុំសូមណែនាំឱសថលេខ១ គុណភាពខ្ពស់ពីប្រទេសជប៉ុន ដែលផលរំខានតិចបំផុត។សូមអញ្ជើញទស្សនាវីដេអូដើម្បីទទួលបានចំណេះដឹងបន្ថែមទាំងអស់គ្នា!
-
4 April 2023ស្វែងយល់អំពីជំងឺមហារីកតំបន់ក្បាលនិងក
ជំងឺមហារីកតំបន់ក្បាលនិងក ជាជំងឺមហារីកមួយដែលមានការកើតឡើងច្រើនផងដែរ ហើយលោកអ្នកគួរតែយល់ដឹងអំពីការការពារនិងការព្យាបាលជំងឺនេះ សូមអញ្ជើញទស្សនាវីដេអូដើម្បីទទួលបានចំណេះដឹងបន្ថែមទាំងអស់គ្នា!
-
31 March 2023ស្វែងយល់អំពីជំងឺមហារីកពោះវៀនធំនិងរន្ធគូទ
ជំងឺមហារីកគឺមានច្រើនប្រភេទដែលលោកអ្នកគួរដឹងសូមទស្សនាវីដេអូខាងក្រោមដើម្បីទទួលបានការស្វែងយល់អំពីជំងឺមហារីកពោះវៀនធំនិងរន្ធគូទ
-
30 March 2023ជំងឺមហារីកតំបន់ក្បាលនិងក
ជំងឺមហារីកតំបន់ក្បាលនិងក គឺជាការលូតលាស់ខុសធម្មតារបស់កោសិការនៅតំបន់ក្បាលនិងក ។ មហារីកតំបន់ក្បាលនិងកអាចកើតមានទៅលើ មាត់ បំពង់ក ប្រអប់សំឡេង ប្រហោងឆ្អឹងនិងប្រហោងច្រមុះ ក្រពេញទឹកមាត់ រោគសញ្ញាមហារីកតំបន់ក្បាល និងក មាត់ៈបំណះពណ៌សឬក្រហមនៅលើអញ្ចាញធ្មេញអណ្តាតឬស្រទាប់នៃមាត់ ហើមថ្គាម និងមានការហូរឈាម ឬឈឺចាប់ក្នុងមាត់មិនធម្មតា។ បំពង់ក: ឈឺចាប់នៅពេលលេប ឈឺចាប់នៅកឬបំពង់ក ឈឺចាប់ឬរោទិ៍នៅក្នុងត្រចៀក ឬមានបញ្ហាក្នុងការស្តាប់។ ប្រហោងឆ្អឹងនិងប្រហោងច្រមុះ ហូរឈាមតាមច្រមុះ ឈឺក្បាលញឹកញាប់ ហើម ឬបញ្ហាផ្សេងទៀតជាមួយនឹងភ្នែក ឈឺចាប់នៅក្នុងធ្មេញខាងលើ ឬបញ្ហាជាមួយធ្មេញ។ ក្រពេញទឹកមាត់ ហើមនៅក្រោមចង្កា ឬជុំវិញឆ្អឹងថ្គាម ស្ពឹក ឬខ្វិននៃសាច់ដុំមុខ ឬឈឺចាប់នៅមុខ ចង្កា ឬក មិនបាត់។ កត្តាហានិភ័យសម្រាប់ជំងឺមហារីកតំបន់ក្បាល និងក មានដូចជា៖ ការប្រើប្រាស់គ្រឿងស្រវឹង ការជក់បារី ការឆ្លងមេរោគHPV ការប៉ះពាល់នឹងធូលីឬសារធាតុមួយចំនួនដែលជាកត្តាហានិភ័យនៃមហារីកច្រមុះ មហារីកប្រអប់សំឡេង មហារីកប្រហោងឆ្អឹង និងប្រហោងច្រមុះ ការប៉ះពាល់នឹងវិទ្យុសកម្ម ការឆ្លងមេរោគ Epstein-Barr ជាហានិភ័យនៃមហារីកច្រមុះនិងមហារីកក្រពេញទឹកមាត់និងហ្សែនពីកំណើត។ ជំងឺមហារីកតំបន់ក្បាល និងកអាចព្យាបាលដោយ ការវះកាត់ ការព្យាបាលដោយកាំរស្មី ការព្យាបាលដោយប្រើថ្នាំគីមី ការព្យាបាលដោយភាពស៊ាំឬការព្យាបាលរួមបញ្ចូលគ្នា។ ផែនការព្យាបាលសម្រាប់អ្នកជំងឺម្នាក់ៗគឺអាស្រ័យលើកត្តាមួយចំនួន រួមទាំងទីតាំងនៃដុំសាច់ ដំណាក់កាលនៃជំងឺមហារីក និងអាយុរបស់មនុស្ស និងសុខភាពទូទៅ។ ដូច្នេះ បើសិនជាលោកអ្នកមានការសង្ស័យនិងមានអាការះដូចដែលនាងខ្ញុំបានជម្រាបជូននៅខាងលើសូមធ្វើការពិគ្រោះនិងទទួលការព្យាលបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញដើម្បីកុំអោយជំងឺរបស់លោកអ្នកឈានដល់កម្រិតធ្ងន់ និងព្យាបាលទាន់ពេលវេលាផងដែរ។ អត្ថបទនេះត្រូវបានត្រួតពិនិត្យដោយ៖ វេជ្ជបណ្ឌិត សឿង ម៉ុងហ៊ាង ឯកទេស ជំងឺមហារីក សូមធ្វើការណាត់ជួបជាមួយ វេជ្ជបណ្ឌិតឯកទេស នៃគ្លីនិកសច្ចៈ អាសយដ្ឋាន: អាគារលេខ 198 ផ្លូវលេខ 371 សង្កាត់បឹងទំពុន2 ខណ្ឌមានជ័យ ភ្នំពេញ លេខទូរស័ព្ទ: 069 333 398/077 333 398
-
17 March 2023ការចែករំលែកបទពិសោធន៍នៃការព្យាបាលជំងឺមហារីកពោះវៀនធំ
ការចែករំលែកបទពិសោធន៍នៃការព្យាបាលជំងឺមហារីកពោះវៀនធំ ជាមួយអ្នកជំងឺដែលបានជាសះស្បើយដោយផ្ទាល់ https://youtu.be/JY4qDjAg3tA
-
15 March 2023ស្វែងយល់អំពីជំងឺមហារីកថ្លើម
ជំងឺមហារីកថ្លើមគឺជាជំងឺមួយប្រភេទដែលលោកអ្នកគួរតែយល់ដឹងអំពីវា ហើយជំងឺមហារីកថ្លើមនេះដែរ មានអត្រាជាសះស្បើយខ្ពស់ បើសិនជារកឃើញនៅក្នុងដំណាក់កាលដំបូងៗ និងទទួលបានការព្យាបាលតាមបច្ចេកទេសត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតឯកទេស។ ជម្រើសព្យាបាលសំខាន់ៗរួមមាន៖ - ព្យាបាលដោយវះកាត់យកដុំមហារីកចេញ - ព្យាបាលដោយប្ដូរថ្លើម - ព្យាបាលដោយអន្តរាគមន៍ផ្សេងៗ ពីគ្រូពេទ្យឯកទេសរូបភាពវេជ្ជសាស្រ្ត - ព្យាបាលដោយឱសថដែលអាចបង្កើនប្រព័ន្ធភាពផ្ស៊ាំរបស់រាង្គកាយអោយខ្លាំង ហើយសកម្មក្នុងការប្រឆាំងកោសិកាមហារីក - ព្យាបាលដោយដោយឱសថដែលអាចបំផ្លាញ ហ្សែន ឬ ប្រូតេអ៊ីន កោសិកាមហារីក - ព្យាបាលសម្រន់បន្ថយការឈឺចាប់ រោគសញ្ញាផ្សេងៗ និងលើកកំពស់គុណភាពជីវិត សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីទទួលបានចំណេះដឹងបន្ថែម
-
13 March 2023តើអ្នកបានដឹងទេថា ជំងឺរលាកថ្លើមប្រភេទCជាអ្វី?
តើអ្នកបានដឹងទេថា ជំងឺរលាកថ្លើមប្រភេទCជាអ្វី? ខាងក្រោមនេះជាវីដេអូសម្រាប់លោកអ្នកស្វែងយល់អំពីជំងឺរលាកថ្លើមប្រភេទC សូមទស្សនាវីដេអូដើម្បីទទួលបានចំណេះដឹងបន្ថែម

