
លំហាត់ប្រាណសម្រាប់អ្នកជំងឺមហារីក
ការចាប់ផ្ដើមលំហាត់ប្រាណ
មុននឹងចូលរួមក្នុងកម្មវិធីលំហាត់ប្រាណណាមួយ ទោះជាក្នុងអំឡុងពេល ឬបន្ទាប់ពីការព្យាបាលមហារីក លោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញអំពីថាតើលោកអ្នកគួរប្រុងប្រយ័ត្នអ្វីខ្លះ។ Cambodia Cancer
ឧបករណ៍លំហាត់ប្រាណ
លោកអ្នកពុំចាំបាច់មានឧបករណ៍ថ្លៃៗ ឬសម្លៀកបំពាក់ពិសេសណាមួយដើម្បីហាត់ប្រាណឡើយ គ្រាន់តែមានស្បែកជើងសមរម្យមួយគូគឺគ្រប់គ្រាន់។ ស្លៀកពាក់កុំតឹងពេក ជាសម្លៀកបំពាក់ស្រាល និងស្រួល ដូចជាខោខ្លី និងអាវយឺតក្នុងពេលធ្វើលំហាត់ប្រាណ។ ឧបករណ៍ដទៃទៀតដូចជាឧបករណ៍តាមដានសកម្មភាព, ទម្ងន់, វាស់ចង្វាក់បេះដូង, និងប្រព័ន្ធអត្តពលកម្មនៅផ្ទះ គឺសុទ្ធតែមានប្រយោជន៍ ប៉ុន្តែពុំចាំបាច់ត្រូវតែមានពួកវាទេ។ Cambodia Cancer

លំហាត់ប្រាណនៅផ្ទះ និងក្រៅផ្ទះ
លំហាត់ប្រាណនៅផ្ទះ និងក្រៅផ្ទះសុទ្ធតែជាវិធីដ៏ល្អចំពោះសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នក។ លោកអ្នកអាចសាកល្បងធ្វើលំហាត់ប្រាណកម្លាំងនៅផ្ទះ ឬចូលរួមសកម្មភាពចលនាដូចជាការដើរ,រត់ត្រឹកៗ ជិះកង់, ឬហែលទឹកក្រៅផ្ទះ។
អត្ថបទនេះត្រូវបានត្រួតពិនិត្យដោយ៖
វេជ្ជបណ្ឌិត សុខ សុធា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាម
សូមធ្វើការណាត់ជួបជាមួយ វេជ្ជបណ្ឌិតឯកទេស នៃគ្លីនិកជំងឺមហារីកចក្រា
អាស័យដ្ធាន៖ ផ្ទះលេខ 219 ផ្លូវ 598 ខណ្ឌសែនសុខ (នៅជិតការិយាល័យបុរីប៉េងហួត)
លេខទូរស័ព្ទ៖ 069 962 888/095 882 880

