
អំពីឱសថមហារីក
ការវិនិច្ឆ័យប្រសិទ្ធភាពនៃឱសថគីមី
ប្រសិទ្ធភាពនៃឱសថគីមីត្រូវបានវិនិច្ឆ័យដោយពិចារណាអំពីគោលបំណងនៃការព្យាបាល ដូចជាថាតើការលូតលាស់របស់កោសិកាមហារីកត្រូវបានបញ្ឈប់ (ឬកាត់បន្ថយ) ឬមានការធូរស្រាលនៃអាការឈឺចាប់។ Cambodia Cancer
ការបញ្ឈប់ (ឬកាត់បន្ថយ) ការលូតលាស់នៃជំងឺមហារីក អាចពន្យារជីវិត និងកាត់បន្ថយរោគសញ្ញានានា ហើយជួយរក្សាគុណភាពជីវិត។
ដើម្បីកំណត់អំពីប្រសិទ្ធភាព គេត្រូវពិនិត្យតាមរយៈការធ្វើតេស្ត ដូចជាការថតកាំរស្មី X, ស្គេន CT, ឆ្លុះ អេកូ, និងពិនិត្យមើលវត្តមាននៃដុំសាច់មហារីក * (ដោយការធ្វើតេស្តឈាម)។ ដោយសារលទ្ធផលនៃការព្យាបាលឱសថគីមី ពុំអាចចេញឲ្យឃើញភ្លាមៗបន្ទាប់ពីប្រើឱសថនោះ មានតែការធ្វើតេស្ត ២ ខែបន្ទាប់ពីការចាប់ផ្ដើមព្យាបាលប៉ុណ្ណោះ ទើបគេអាចដឹងបាន។ Cambodia Cancer

ដូច្នេះ បន្ថែមលើប្រសិទ្ធភាពនៃការកាត់បន្ថយចំនួនមេរោគមហារីក និងរោគសញ្ញា គេក៏ត្រូវវាយតម្លៃលើផលរំខាននានាក្នុងពេលសម្រេចចិត្តថាតើគួរ ឬពុំគួរបន្តការព្យាបាល។
* សញ្ញាបញ្ជាក់អំពីវត្តមានដុំសាច់មហារីក គឺជាសារធាតុផ្សេងៗបញ្ចេញដោយកោសិកាមហារីកចូលទៅក្នុងឈាម។ ប្រសិនបើគេរកឃើញថាពិតជាមានសញ្ញាដុំសាច់មហារីកទៅតាមប្រភេទមហារីកនីមួយៗ ហើយចំនួនច្រើន នោះគេអាចកំណត់ប្រសិទ្ធភាពនៃការព្យាបាលបាន។ Cambodia Cancer

