អំពីជំងឺមហារីក

មហារីកពោះវៀនធំ និងរន្ធគូទ

ទិដ្ឋភាពទូទៅ
បើតាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជាឆ្នាំ២០២០ ជំងឺមហារីកពោះវៀនធំនិងរន្ធគូទ គឺជា ជំងឺមហារីក ដែលកើតឡើងច្រើនចំណាត់ថ្នាក់ទី៤ នៅប្រទេសកម្ពុជាហើយជាជំងឺមហារីកដែលកើតច្រើនចំណាត់ថ្នាក់ទី៣ចំពោះបុរស និងចំណាត់ថ្នាក់ទី៤ដែលកើតច្រើនចំពោះស្ត្រីនៅប្រទេសកម្ពុជាយើងផងដែរ (យោងតាម Global Cancer Observatory 2020) Cambodia Cancer

រោគសញ្ញា
ជំងឺមហារីកពោះវៀនធំ និងរន្ធគូទ មានរោគសញ្ញាដូចជា រាកមានឈាម លាមករួចតូច ឈឺចុកពោះ ល្ហិតល្ហៃអស់កម្លាំង ស្រកទំងន់ ជាដើម។ Cambodia Cancer

កត្តាហានិភ័យ

កត្តាដែលនាំឲ្យមានជំងឺមហារីកពោះវៀនធំ និងរន្ធគូទ មានដូចជា

  • ការពិសារស្រា
  • ជក់បារី
  • ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីក
  • វ័យចំណាស់
  • ពិសារម្ហូបដុតរឺខ្លោច ល។ Cambodia Cancer

ការការពារ
ការការពារកុំឲ្យមានជំងឺមហារីកពោះវៀនធំ និងរន្ធគូទមានដូចជា កុំពិសារស្រា កុំពិសារអាហារដុតរឺខ្លោច កុំជក់បារី ត្រូវហាត់ប្រាណជាប្រចាំ និងបរិភោគអាហារមានជីវជាតិនិងល្អសម្រាប់សុខភាព

ការព្យាបាល

ជម្រើសនៃការព្យាបាលជំងឺមហារីកពោះវៀនធំ និងរន្ធគូទ

  • ការវះកាត់
  • ការប្រើប្រាស់ថ្នាំគីមី (Chemotherapy)
  • ការព្យាបាលដោយកាំរស្មី (Radiotherapy)


2

1471

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន