អំពីជំងឺមហារីក

តើធ្វើដូចម្ដេច ទើបអាចកាត់បន្ថយជំងឺមហារីកក្រពះ?

ក្រពះ​មាន​មុខងារ​ផ្ទុក​ និង​​រំលាយ​អាហារ។ ជំងឺ​មហារីក​ អាច​វិវត្តន៍​នៅ​ក្នុង​ក្រពះ ព្រម​ទាំង​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយរួម​ទាំង​កូន​កណ្តុរ​ដែល​នៅ​ជិត​ក្រពះ។ ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ​នឹង​កើន​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន។ ជាក់ស្តែង អ្នក​ជំងឺ​​ជាង​ពាក់កណ្តាល​ដែល​កើត​ជំងឺ​មហារីក​​មួយ​ប្រភេទ​នេះ ច្រើន​តែ​មាន​វ័យ​ចាប់​ពី​៧៥​ឆ្នាំ​ឡើង​ទៅ ហើយ​ជា​ទូទៅ​បុរស​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើន​ជាង​ស្ត្រី​។

រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះ

  • ស្លេកស្លាំង និង​ខ្សោយ​នៅ​ពេល​​ធ្វើការ​តិចតួច
  • មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាង​លើ​ផ្ចិត
  • ក្អួត ឬ​ចង្អោរ​មាន​ ឬ​គ្មាន​ឈាម​
  • ស្រក​ទម្ងន់
  • ក្រហាយ​ទ្រូង ពិបាក​រំលាយ​អាហារ
  • លាមក​មាន​​ឈាម
  • មិន​ឃ្លាន​អាហារ
  • ហើម​ពោះ​ដោយ​សារ​សារធាតុ​រាវ​ ដែល​កើត​ឡើង​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ

ប្រសិនបើ​រោគសញ្ញា​ខាង​លើ​កើត​ឡើង​យូរ​ជាង​៣​សប្តាហ៍យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

គន្លឹះ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ

  • កាត់បន្ថយ​​ការ​ញ៉ាំ​អាហារ​ជ្រក់​ និង​ឆ្អើរ
  • កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​​ជៀសវាង​ជក់បារី​
  • ញ៉ាំ​ផ្លែឈើ និង​បន្លែ​បៃតង​ជា​រៀង​រាល់​ថ្ងៃ
  • អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពះ គួរ​ទៅ​ពិនិត្យ​ក្រពះ​ក្នុង​មួយ​ឆ្នាំ​ម្តង​ ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ
  • ហាត់ប្រាណ​ជា​រៀង​រាល់​ថ្ងៃ។

684

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន