ពិនិត្យសុខភាពដោយខ្លួនឯងនៅផ្ទះ

ពិនិត្យមហារីកក្រពះដោយខ្លួនឯង

មហារីកក្រពះ

មហារីកក្រពះគឺជាជំងឺមហារីកមួយប្រភេទដែលចាប់ផ្តើមកើតនៅផ្នែកណាមួយនៃក្រពះ​​ និងអាចរាលដាលទៅសរីរាង្គផ្សេងទៀតផងដែរដូចជា ថ្លើម លំពែង ពោះវៀន សួត ជាដើម។ ​បើ​​តាមស្ថិតិជំងឺមហារីកនៅប្រទេសកម្ពុជាឆ្នាំ២០២០ជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ៦ដែលកើតមានច្រើនជាងគេ ចំពោះបុរសនៅប្រទេសកម្ពុជា ក្នុងចំណោមប្រភេទជំងឺមហារីកដទៃទៀត ។
(យោងតាម Global Cancer Observatory 2020)

សូមឆ្លើយសំណួរខាងក្រោមបន្ទាប់មកចុចប៊ូតុង ពិនិត្យ

1.មានការចុកចាប់ម្តុំបរិវេណចុងដង្ហើម
2.ឆ្អល់ចុងដង្ហើម, ឆ្អល់ពោះ, ចង់ក្អួត
3.ការរាគរូស និងទល់លាមកកើតឡើងជាញឹកញាប់
4.ខ្ញុំមានអារម្មណ៍ណែនៗពោះ
5.រាងកាយស្ពឹកមិនសូវធ្វើចលនា
6.មិនឃ្លានអាហារ និងស្រកទម្ងន់
7.ខ្ញុំមានជំងឺខ្វះឈាមក្រហម
8.អ្នកអាចមានលាមកពណ៌ខ្មៅ
9.មានដុំពកក្នុងពោះ
10.មុខ និងដៃឡើងពណ៌លឿង