18 March 2022
ការព្យាបាល, ការញ៉ាំល្អ, និងបញ្ហានៃការញ៉ាំ
អ្នកជំងឺមហារីកមានសេចក្តីត្រូវការរបបអាហារខុសៗគ្នា
អ្នកជំងឺមហារីក ជារឿយៗចាំបាច់អនុវត្តតាមរបបអាហារដែលខុសពីអ្វីដែលលោកអ្នកគិតថាជាអាហារសុខភាព។ សម្រាប់មនុស្សភាគច្រើន របបអាហារសុខភាពមានដូចជា៖
ហូបផ្លែឈើ, បន្លែ, និងគ្រាប់ធុញ្ញជាតិឲ្យបានច្រើនទទួលទានសាច់ និងផលិតផលទឹកដោះគោក្នុងបរិមាណមធ្យមទទួលទានខ្លាញ់, ស្ករស, គ្រឿងស្រវឹង និងអំបិលក្នុងបរិមាណតិចតួច Cambodia Cancer
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកមានមហារីក អ្នកចាំបាច់ទទួលទានអាហារដែលផ្ដល់នូវកម្លាំងថាមពលច្រើនដើម្បីទប់ទល់នឹងផលរំខានពីការព្យាបាល។ Cambodia Cancer
បញ្ហានៃការញ៉ាំដែលគេឧស្សាហ៍ជួបប្រទះក្នុងពេលកំពុងព្យាបាលមហារីកមានដូចជា៖
ហូបមិនសូវបានផ្លាស់ប្ដូររសជាតិ និងក្លិនទល់លាមករាករូសស្ងួតមាត់មិនអាចទទួលទានជាតិទឹកគោបានចង្អោរពងមាត់ឈឺក និងពិបាកលេបក្អួតឡើងទម្ងន់ ឬស្រកទម្ងន់ ជាដើម
មនុស្សមួយចំនួនហូបមិនសូវបាន ឬមានអាការៈក្អួតចង្អោរ ដោយសារពួកគាត់មានភាពតប់ប្រមល់អំពីជំងឺមហារីក និងការព្យាបាល ប៉ុន្តែ នៅពេលគាត់បានដឹងនូវអ្វីដែលជាការរំពឹងទុករបស់ខ្លួន ទើបពួកគាត់មានអារម្មណ៍ធូរស្រាលឡើងវិញ។ Cambodia Cancer