អំពីការជ្រុះសក់

យល់ដឹងអំពីការជ្រុះសក់

ការជ្រុះសក់បណ្ដាលមកពីការព្យាបាលឱសថគីមី គឺជាផលរំខានដ៏ឈឺចាប់មួយ ហើយដែលគេអាចមើលឃើញយ៉ាងច្បាស់។ ទោះជាយ៉ាងណា អ្នកដែលនៅជុំវិញខ្ញុំបាននិយាយថា “វាមិនប៉ះពាល់ដល់ជីវិតទេ” ហើយគាត់ក៏មិនយល់ថាវាពិបាកយ៉ាងណានោះដែរ គ្រាន់តែពេលខ្លះគាត់ពិបាកចិត្តដែរ។ Cambodia Cancer

ការព្យាបាលឱសថគីមី ជាធម្មតាត្រូវធ្វើឡើងជាច្រើនដងច្រើនសារ ដូច្នេះការជ្រុះសក់នឹងបន្តរហូតក្នុង     រយៈពេលនៃការព្យាបាល។ អ្នកជំងឺមួយចំនួនបារម្ភថាការជ្រុះសក់របស់ខ្លួនអាចធ្វើឲ្យខ្លួនប្រែប្រួល។ លើសពីស្ត្រី ក៏មានបុរសជាច្រើននាក់ដែលរងគ្រោះពីការជ្រុះសក់នេះផងដែរ។ ដើម្បីជំនះការលំបាកក្នុងរយៈពេលព្យាបាលនេះបានយ៉ាងជោគជ័យ អ្វីដែលសំខាន់គឺត្រូវប្ដូរចិត្តគំនិត ហើយរស់នៅក្នុងអារម្មណ៍មួយដែលគិតថា “សក់នឹងដុះមកវិញនៅពេលការព្យាបាលទាំងអស់ត្រូវបានបញ្ចប់”។ Cambodia Cancer

សូមកុំបារម្ភតែម្នាក់ឯង ចូរស្ដាប់បទពិសោធន៍ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរបស់អ្នក។

កម្រិតនៃការជ្រុះសក់ដោយសារការព្យាបាលមហារីកដោយឱសថគីមី មានភាពខុសៗគ្នាទៅតាមប្រភេទ និងបរិមាណឱសថដែលបានប្រើប្រាស់, ឱសថដែលគេប្រើគួបផ្សំគ្នា, និងលក្ខខណ្ឌនៃរាងកាយរបស់អ្នកជំងឺ, ហើយវាមិនមែនសុទ្ធតែដូចៗគ្នានោះទេ។

លើសពីនេះ វាមិនត្រឹមតែប៉ះពាល់បណ្ដាលឲ្យជ្រុះសក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់រោមលើខ្លួនរបស់មនុស្សទាំងអស់ផងដែរ ដូចជាចិញ្ចើម, រោមភ្នែក, និងរោមនៅកន្លែងឯកជនអាស្រ័យទៅតាមប្រភេទ និងបរិមាណឱសថគីមីដែលបានប្រើ។

ជាអកុសល្យ មិនមានវិធីសាស្ត្រដែលមានប្រសិទ្ធភាពណាមួយក្នុងការរារាំងការជ្រុះសក់ដែលបណ្តាល មកពីឱសថគីមីនោះទេនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណា ផលរំខានពីឱសថគីមីទាំងនេះ គឺមានរយៈពេលបណ្ដោះអាសន្នប៉ុណ្ណោះ ដូច្នេះសក់នឹងដុះឡើងវិញប្រមាណ ៦ ខែបន្ទាប់ពីការព្យាបាល (2-4 ខែសម្រាប់មនុស្សមួយចំនួន)។

ការរំពឹងទុកនូវកម្រិតនៃការជ្រុះសក់មុននឹងការព្យាបាល និងការត្រៀមខ្លួនជាស្រេច អាចជួយសម្រាលភាពតឹងតែងក្នុងអារម្មណ៍បាន។ Cambodia Cancer

573

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន