
វិធានការប្រឆាំងនឹងផលរំខាន
វិធានការប្រឆាំងនឹងផលរំខាន ក្អួត ចង្អោរ
ការក្អួតចង្អោរកើតឡើងច្រើនល្មមដែរ ចំពោះឱសថប្រឆាំងមហារីកភាគច្រើន ប៉ុន្តែវាធ្វើទុក្ខខ្លាំងបំផុតរយៈពេលតែមួយសប្តាហ៍។ Cambodia Cancer
១. ភាពច្នៃប្រឌិតពាក់ព័ន្ធនឹងអាហារ
- ខ្ពុរមាត់មុននឹងទទួនទានអាហារ។ ធ្វើឲ្យមាត់ស្រស់ថ្លា និងកម្ចាត់ក្លិនអាក្រក់ក្នុងមាត់ វាក៏កាត់បន្ថយភាពស្ងួតក្នុងមាត់ ធ្វើឲ្យការទទួលទានអាហារងាយស្រួល
- សម្រួលបរិមាណអាហារដែលលោកអ្នកទទួលទាន ឬបែងចែកវាទៅជាចំណែកតូចៗ
- ទទួលទានទឹកឲ្យបានញឹកញាប់ (ការពារការខ្វះជាតិទឹក)
- ប្រសិនបើលោកអ្នកបារម្ភអំពីក្លិនអាហារ ចូរទុកឲ្យវាត្រជាក់បន្តិចមុននឹងទទួលទាន។ Cambodia Cancer

២. ការថែទាំសុខភាពមាត់ធ្មេញ
ប្រសិនបើលោកអ្នកមិនអាចដុសធ្មេញបាន គ្រាន់តែខ្ពុរមាត់ក៏បាន

៣. ផ្សេងៗ
- ធ្វើឲ្យខ្លួនមានផាសុកភាព
- ជ្រើសរើសសម្លៀកបំពាក់ដែលមិនរឹបទ្រូង ឬពោះ
- មានការវិភាគរស់នៅត្រឹមត្រូវ ដើម្បីឲ្យលោកអ្នកអាចសម្រាកលំហែ ដោយស្ដាប់តូរ្យតន្ត្រីដែលលោកអ្នកចូលចិត្ត។ Cambodia Cancer

