លំហាត់ប្រាណសម្រាប់អ្នកជំងឺមហារីក

ហេតុអ្វីការហាត់ប្រាណសំខាន់សម្រាប់អ្នកជំងឺមហារីក?

លំហាត់ប្រាណមានអត្ថប្រយោជន៍ទូទៅជាច្រើនចំពោះសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត។ Cambodia Cancer

ហាត់ប្រាណមានសារៈសំខាន់ដូចជា៖

  • ធ្វើឲ្យមុខងាររាងកាយប្រសើរឡើង
  • ធ្វើឲ្យសាច់ដុំ និងឆ្អឹងរឹងមាំ
  • ឈាមរត់បានល្អ
  • ជួយលោកអ្នករក្សា ឬសម្រេចបាននូវទម្ងន់សុខភាពល្អ
  • ធ្វើឲ្យកម្រិតថាមពលកើនឡើង
  • ចលនាស្វាហាប់ និងមានតុល្យភាព
  • បង្កើនទំនុកចិត្តខ្លួនឯង
  • អាចដោះស្រាយភាពតប់ប្រមល់, ភាពអន្ទះសារ, និងការប៉ះទង្គិចផ្លូវចិត្ត
  • ធ្វើឲ្យយើងបានជួបមនុស្ស និងចូលរួមសង្គមបានច្រើន
  • កាត់បន្ថយហានិភ័យ ឬជួយគ្រប់គ្រងសម្ពាធឈាម, ចង្វាក់បេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺទឹកនោមផ្អែម, ការពុកឆ្អឹង, និងជំងឺមហារីកមួយចំនួន Cambodia Cancer

តើលំហាត់ប្រាណគឺជាអ្វី?
លំហាត់ប្រាណគឺជាសកម្មភាពរាងកាយដែលមាន​ចលនា និងដែលធ្វើឲ្យដង្ហើម និងចង្វាក់បេះដូងរបស់លោកអ្នកកើនឡើង​ រួមមានដូចជាលំហាត់ប្រាណដែលជាសកម្មភាពរាងកាយក្នុងគោលបំណងធ្វើឲ្យសុខភាព និងកម្លាំងមាំមួន។ ​ការហាត់ប្រាណនេះ គឺមិនសំដៅទៅលើការហាត់ប្រាណលក្ខណៈខ្លាំងក្លានោះទេ ការធ្វើសកម្មភាពប្រចាំថ្ងៃ ដូចជាការធ្វើការងារផ្ទះ រឺការរត់ត្រឹកៗនៅផ្ទះ ក៏ចាត់ទុកជាការហាត់ប្រាណផងដែរ។

1973

ការផ្ដល់មិតិយោបល់2

  1. ការហាត់ប្រាណពិតជាមានគុណប្រយោជន៍ច្រើនមែនចំពោះសុខភាពរាងកាយធ្វើឪ្យធូរស្រាលស្រស់ស្រាយ និងមានអារម្មណ៍ស្ងប់និងជួយបំបាត់ស្រ្ដេស

    1. ចាសបងការហាត់ប្រាណពិតជាល្អសម្រាប់សុខភាពណាស់បង

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន