របបអាហារ

ហេតុអ្វីខ្ញុំហូបមិនបាន?

ម្ហូបខ្មែរ ៣០ មុខ ត្រូវសារព័ត៌មានល្បីលំដាប់ពិភពលោក CNN  ចុះផ្សាយថាឆ្ងាញ់បំផុតទេសចរគួរតែញ៉ាំ – Popular Magazine

“ហេតុអ្វីខ្ញុំហូបមិនបាន?” អ្នកជំងឺបានសួរទៅគ្រូពេទ្យអំពីមូលហេតុនេះ ឬលួងលោមខ្លួនឯងថា “ខ្ញុំមិនអាចធ្វើអ្វីបានទេ ពីព្រោះខ្ញុំមានជំងឺមហារីក”។ អ្នកជំងឺ និងក្រុមគ្រួសាររបស់ខ្លួនខ្លះ មានការព្រួយបារម្ភថាអ្នកជំងឺអាចនឹងស្លាប់ ប្រសិនបើពួកគាត់មិនហូបអាហារ។ Cambodia Cancer
ជួនកាលអ្នកជំងឺខ្លះមានការព្រួយបារម្ភអំពីផលរំខាននៃការព្យាបាលដោយប្រើថ្នាំគីមី ហើយបានបញ្ឈប់ ឬកាត់បន្ថយកម្រិតប្រើប្រាស់ឱសថដោយពុំបានជម្រាបវេជ្ជបណ្ឌិត។ នេះគឺជាការហាមឃាត់មិនអាចធ្វើដូច្នោះបានឡើយ។ ប្រសិនបើបរិមាណ ឬប្រសិទ្ធភាពមិនបានពាក់កណ្ដាលផលនោះ នោះលោកអ្នកក៏មិនរំពឹងថានឹងអាចជា ឬធូរស្បើយបានឡើយ។ Cambodia Cancer

ប្រសិនបើលោកអ្នកមានអារម្មណ៍ថារងផលរំខានខ្លាំង សូមទំនាក់ទំនងទៅកាន់វេជ្ជបណ្ឌិតរបស់លោកអ្នកភ្លាម ដើម្បីឲ្យបានយល់អំពីទិដ្ឋភាពពិតប្រាកដនៃស្ថានភាព ហើយសម្រេចថាតើលោកអ្នកគួរបញ្ឈប់ ឬបន្តការព្យាបាល។

តើត្រូវធ្វើយ៉ាងដូចម្ដេចខ្លះនៅពេលលោកអ្នកហូបពុំបាន?
យើងខ្ញុំសូមផ្ដល់អនុសាសន៍ថាលោកអ្នកគួរពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតលោកអ្នកជាមុនសិន។ ប្រសិនបើលោកអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាក្អួតរហូត លោកអ្នកគួរបំពេញអាហារូបត្ថម្ភ និងជាតិទឹកតាមរយៈការព្យួរសេរ៉ូម ឬការបញ្ចូលអាហារតាមបំពង់ជាដើម។
ប្រសិនបើវេជ្ជបណ្ឌិតរបស់លោកអ្នកសម្រេចចិត្តថា លោកអ្នកអាចហូបចំណីបាន ទោះបីជាលោកអ្នកមានរោគសញ្ញានោះ គេនឹងណែនាំឲ្យលោកអ្នកហូបចំណីអាហារ។
ប្រសិនបើលោកអ្នកមិនអាចហូបបានដោយសារតែផលរំខានពីឱសថគីមី លោកអ្នកមិនគួរប្រញាប់ប្រញាល់ ហើយរងចាំរហូតដល់ពេលវេលានេះបានឆ្លងផុត។

អត្ថបទនេះត្រូវបានត្រួតពិនិត្យដោយ៖
វេជ្ជបណ្ឌិត ទូច សុជាតិ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងព្យាបាលដោយកាំរស្មី
សូមធ្វើការណាត់ជួបជាមួយ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីសំរាកព្យាបាល អ៊ិចស្ពឺត
អាសយដ្ឋាន:  ផ្ទះលេខ 80CD, ផ្លូវ388 សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ភ្នំពេញ
លេខទូរស័ព្ទ: 011 820 826/010 820 826

1

2553

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន