របបអាហារ

ការព្យាបាល, ការញ៉ាំល្អ, និងបញ្ហានៃការញ៉ាំ​

អ្នកជំងឺមហារីកមានសេចក្តីត្រូវការរបបអាហារខុសៗគ្នា

អ្នកជំងឺមហារីក ជារឿយៗចាំបាច់អនុវត្តតាមរបបអាហារដែលខុសពីអ្វីដែលលោកអ្នកគិតថាជាអាហារសុខភាព។ សម្រាប់មនុស្សភាគច្រើន របបអាហារសុខភាពមានដូចជា៖

  • ហូបផ្លែឈើ, បន្លែ, និងគ្រាប់ធុញ្ញជាតិឲ្យបានច្រើន
  • ទទួលទានសាច់ និងផលិតផលទឹកដោះគោក្នុងបរិមាណមធ្យម
  • ទទួលទានខ្លាញ់, ស្ករស, គ្រឿងស្រវឹង និងអំបិលក្នុងបរិមាណតិចតួច Cambodia Cancer

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកមានមហារីក អ្នកចាំបាច់ទទួលទានអាហារដែលផ្ដល់នូវកម្លាំងថាមពលច្រើនដើម្បីទប់ទល់នឹងផលរំខានពីការព្យាបាល។ Cambodia Cancer

បញ្ហានៃការញ៉ាំដែលគេឧស្សាហ៍ជួបប្រទះក្នុងពេលកំពុងព្យាបាលមហារីកមានដូចជា៖

  • ហូបមិនសូវបាន
  • ផ្លាស់ប្ដូររសជាតិ និងក្លិន
  • ទល់លាមក
  • រាករូស
  • ស្ងួតមាត់
  • មិនអាចទទួលទានជាតិទឹកគោបាន
  • ចង្អោរ
  • ពងមាត់
  • ឈឺក និងពិបាកលេប
  • ក្អួត
  • ឡើងទម្ងន់ ឬស្រកទម្ងន់ ជាដើម

មនុស្សមួយចំនួនហូបមិនសូវបាន ឬមានអាការៈក្អួតចង្អោរ ដោយសារពួកគាត់មានភាពតប់ប្រមល់អំពីជំងឺមហារីក និងការព្យាបាល ប៉ុន្តែ នៅពេលគាត់បានដឹងនូវអ្វីដែលជាការរំពឹងទុករបស់ខ្លួន ទើបពួកគាត់មានអារម្មណ៍ធូរស្រាលឡើងវិញ។ Cambodia Cancer

1

540

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន