
អំពីឱសថមហារីក
គន្លឹះដើម្បីយកឈ្នះលើផលរំខានដោយជោគជ័យ
ការត្រៀមលក្ខណៈមុនពេលព្យាបាលដោយថ្នាំគីមី
គន្លឺះដើម្បីយកឈ្នះផលរំខានដោយជោគជ័យ (១)
ការព្យាបាលឱសថគីមី មិនត្រឹមតែមានឥទ្ធិពលលើកោសិកាមហារីកប៉ុណ្ណោះទេ គឺថែមទាំងលើឥទ្ធិពលលើកោសិកាធម្មតា និងបំផ្លាញកោសិកាធម្មតាទៀតផង។ នេះគេហៅថាជាផលរំខាន។ គេចាំបាច់ត្រៀមលក្ខណៈចំពោះរោគសញ្ញានានា និងការប្រែប្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបន្តការព្យាបាល ដើម្បីឲ្យការប៉ះពាល់លើរាងកាយ និងផ្លូវចិត្តមានភាពតិចតួចតាមតែអាចធ្វើទៅបាន។ Cambodia Cancer
ការត្រៀមលក្ខណៈបន្តការព្យាបាលក្នុងការរស់នៅប្រចាំថ្ងៃ
《តួនាទីរួមនៅក្នុងគ្រួសារ》
អ្នកអាចមានជំងឺក្នុងពេលកំពុងព្យាបាល។
ឧទាហរណ៍ ភរិយាអាចពុំមានលទ្ធភាពធ្វើការងារផ្ទះបាន ដូច្នេះ ស្វាមី ឬសមាជិកគ្រួសារដទៃទៀតគួរមានតួនាទីជួយសម្រាលបន្ទុកទាំងនេះ។ Cambodia Cancer

- ឈប់ជក់បារី
- ឈប់ហូបគ្រឿងស្រវឹង
- ថែទាំសុខភាពមាត់ធ្មេញ



ការមានទម្លាប់បង្ការការចម្លងរោគ
- អនាម័យដៃ
- ដុសធ្មេញរបស់លោកអ្នកដោយប្រុងប្រយ័ត្នជាងមុន មុននឹងចូល សម្រាន្ដ


ថែទាំងស្បែក និងក្រចក



ត្រៀមខ្លួនសម្រាប់ការជ្រុះសក់ និងសក់ស្តើងជាងមុន
អាចត្រៀមដោយមានសក់ក្លែងក្លាយ, មួក, កន្សែង, ស្បៃ, និងអ្វីផ្សេងទៀតដែលសក្តិសមទៅនឹងរបៀបរស់នៅរបស់លោកអ្នក។ Cambodia Cancer


