អំពីជំងឺមហារីក

កត្តាប្រឈមនៃជំងឺមហារីកសុដន់

ជំងឺមហារីកសុដន់ ជាមហារីកដែលកើតឡើងញឹកញាប់ ឈរលំដាប់ទី១ លើតារាងមហារីកលើស្ត្រីនៅកម្ពុជា ពោលគឺមាន 1877 ករណីថ្មី ក្នុងឆ្នាំ2020 ( Globocan 2020 )។

កត្តាប្រឈមនៃមហារីកសុដន់ រួមមាន៖

  • ស្ត្រីអាយុចាប់ពី ៥០ឆ្នាំឡើង
  • ប្រវត្តិគ្រួសារ ដែលកើតជំងឺមហារីកសុដន់
  • ធ្លាប់កើតជំងឺ មហារីកសុដន់ពីមុន
  • ធ្លាប់ធ្វើរោគវិនិច្ឆ័យ ថាមានដុំសាច់ដែលមិនមែនជាមហារីកអាច បង្កើនហានិភ័យនៃការវិវត្តនៃជំងឺមហារីកសុដន់នៅពេលអនាគត។
  • ចាប់ផ្តើមមករដូវមុនអាយុ១២ឆ្នាំ និងអស់រដូវក្រោយ អាយុ៥៥ឆ្នាំ
  • ស្ត្រីដែលសម្រាលកូននៅអាយុច្រើន ឬស្ត្រីដែលមិនធ្លាប់មានកូនទាល់តែសោះ
  • ប៉ះពាល់នឹងវិទ្យុសកម្មខ្លាំងជ្រុល
  • បែបបទរស់នៅមិនត្រឹមត្រូវ ដូចជាញ៊ាំជាតិអាកុល ធាត់ជ្រុល និងអសកម្ម ។

337

ការផ្ដល់មិតិយោបល់

ការចុះឈ្មោះមិនត្រូវបានទាមទារទេ។



តាមរយៈការបញ្ចេញមតិ អ្នកទទួលយក គោលការណ៍​ភាព​ឯកជន