
អំពីជំងឺមហារីក
កត្តាហានិភ័យដែលនាំឲ្យកើតជំងឺមហារីក

- ការប្រើប្រាស់ថ្នាំជក់
- ការពិសាគ្រឿងស្រវឹង(អាល់កុល)
- ការបរិភោគអាហារមិនល្អ
- កង្វះការហាត់ប្រាណ
- និងការបំពុលខ្យល់ -ល-។
ជំងឺរ៉ាំរ៉ៃដែលបណ្តាលមកពីមេរោគ ក៏ជាកត្តានាំអោយមានជំងឺមហារីកផងដែរ។ ករណីនេះច្រើនកើតនៅប្រទេសដែលមានចំនូលទាប និងចំនូលមធ្យម។
ករណីជំងឺមហារីកប្រហែល១៣% នៅក្នុងឆ្នាំ ២០១៨ ត្រូវបានគេរកឃើញថាជាប់ទាក់ទងទៅនិងការបង្ករោគរ៉ាំរ៉ៃដោយមេរោគដូចជា
- បាក់តេរីក្រពះ(Helicobacter Pylori)
- វីរុសhuman papillomavirus (HPV)
- វីរុសរលាកថ្លើមប្រភេទ B
- វីរុសរលាកថ្លើមប្រភេទC និង
- វីរស Epstein-Barr virus -ល-។
វីរុសរលាកថ្លើមប្រភេទB និង វីរុសរលាកថ្លើមប្រភេទC អាចធ្វើអោយមានហានិភ័យនៃការកើតមហារីកថ្លើម។ចំណែកឯវីរុស HPV បង្កើនហានិភ័យនៃការកើតមហារីកមាត់ស្បូន។

